លោក MADURO៖ វ៉េណេស៊ុយអេឡាត្រៀមពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ជាមួយអាមេរិក

2026/01/02 10:04:53 pm        312

លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បានថ្លែងថា រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងមួយ ស្តីពីការបង្ក្រាបការជួញដូរគ្រឿងញៀន និងការវិនិយោគលើវិស័យប្រេងជាមួយសហរដ្ឋអាមេរិក។

លោក ម៉ាឌូរ៉ូ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Ignacio Ramonet    ថា៖ «ខ្ញុំគិតថា មានតម្រូវការក្នុងការចាប់ផ្តើមនិយាយយ៉ាងយកចិត្តទុកដាក់ ដោយពឹងផ្អែកលើការពិត។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដឹង ពីព្រោះយើងបានប្រាប់អ្នកតំណាងជាច្រើនរបស់ប្រទេសនេះ អំពីរឿងនោះ ប្រសិនបើពួកគេ ចង់ពិភាក្សាយ៉ាងយកចិត្តទុកដាក់អំពីកិច្ចព្រមព្រៀងស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន យើងត្រៀមខ្លួនរួចរាល់ហើយ។ ប្រសិនបើពួកគេត្រូវការប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡា យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិនិយោគរបស់សហរដ្ឋអាមេរិក ដូចជាក្រុមហ៊ុន Chevron ជាដើម នៅពេលដែលពួកគេចង់បាន»។

លោក ម៉ាឌូរ៉ូ បានលើកឡើងថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងទីក្រុងការ៉ាកាស ទាក់ទងនឹងការតស៊ូមិនគ្រប់គ្រាន់ប្រឆាំងនឹងការផលិតគ្រឿងញៀន គឺគ្មានមូលដ្ឋាន។ លោកបានបន្ថែមថា៖          «ដោយសារពួកគេមិនអាចចោទប្រកាន់ប្រទេសវ៉េណេស៊ុយអេឡាថា មានអាវុធប្រល័យលោក គ្រាប់បែកនុយក្លេអ៊ែរ ឬអាវុធគីមី ពួកគេបានបង្កើតការចោទប្រកាន់នេះ ទោះបីជាសហរដ្ឋអាមេរិកខ្លួនឯងយល់ថា នេះ គឺជារឿងមិនពិតក៏ដោយ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm