សហព័ន្ធកីឡាកាយសម្ព័ន្ធផ្ដោតធនធានកីឡាករ-កីឡាការិនី ៣កម្រិត ដើម្បីត្រៀមព្រឹត្តិការណ៍អន្ដរជាតិនានា

2026/01/02 10:32:16 pm        520

សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានផ្ដោតសម្រួចធនធាន ៣កម្រិតអាយុ សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ចន្លោះពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣១។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក្នុងធីបិទការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៩ កាលពីថ្ងៃពុធកន្លងទៅ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំនេះ អគ្គលេខាធិការសហព័ន្ធដដែល បានវាយតម្លៃខ្ពស់ ចំពោះដំណើរការប្រកួតជិត ១សប្ដាហ៍ ដែលជាវេទិកាវាស់ស្ទង់សមត្ថភាព បច្ចេកទេស ទេពកោសល្យ ដែលកីឡាករ-កីឡាការិនីម្នាក់ៗ បានប្រឹងប្រែងហ្វឹកហាត់ ហើយពួកគេបានបង្ហាញនូវគុណផលរីកចម្រើនគួរឲ្យកត់សម្គាល់ ពិសេសកីឡាករ-កីឡាការិនីវ័យក្មេង ដែលស្របតាមផែនការសហព័ន្ធកំពុងយកចិត្តទុកដាក់ទាំង ៣កម្រិត ទី១-ថ្នាលត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៣, យុវជនត្រៀមការប្រកួតអន្ដរជាតិចន្លោះឆ្នាំ២០២៦-២០២៩ និងទី៣-កម្រិតពេញសម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសសស៊ីហ្គេម លើកទី៣៤ នៅប្រទេសម៉ាឡេស៊ី។

ទន្ទឹមជាមួយគ្នា ដើម្បីធានាបាននូវការអភិវឌ្ឍ និងភាពរីកចម្រើន ទាំងបរិមាណ និងគុណភាពកម្រិតខ្ពស់ ហើយទទួលបានលទ្ធផលល្អ សម្រាប់ការត្រៀមលក្ខណៈចូលរួមការប្រកួតអន្ដរជាតិ និងហ្គេមនានា នៅចន្លោះឆ្នាំ២០២៦ រហូតដល់ធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១  ឯកឧត្ដម ណយ ផាណា ក៏បានពាំនាំនូវអនុសាសន៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន ចំនួន ៥ចំណុច ដែលសហព័ន្ធត្រូវបន្ដយកចិត្តទុកដាក់ និងអនុវត្ត រួមមាន៖

១. បណ្តុះបណ្តាលកីឡាករ-កីឡាការិនីផ្ទាលតាមកម្រិតអាយុ និងបញ្ជូនទៅហាត់ហ្វឹកហ្វឺននៅក្រៅប្រទេស ក្នុងន័យបង្កើនទាំងបរិមាណ និងគុណភាពបច្ចេកទេសកម្រិតខ្ពស់ (High Performance)។

២. ពង្រឹងសមត្ថភាពចៅក្រម មន្ត្រីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ ឲ្យកាន់តែល្អប្រសើរទាំង បរិមាណ និងគុណភាព។

៣. ជំរុញឲ្យមានការរៀបចំការប្រកួតឲ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តាក្លិប និងសមាគម។

៤. ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធ ក្លិប សមាគម ដែលមានរួចមកហើយឲ្យបានរឹងមាំ និងស្វែងរកដៃគូរអភិវឌ្ឍបន្ថែមទៀត។

៥. ជំរុញឲ្យមានការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិឲ្យបានច្រើនជារៀងរាល់ឆ្នាំ។

គួរដឹងថា ការប្រកួតឆ្នាំនេះ មានក្លិបចំនួន ៨ មកពី ២ក្រសួង និង ៣ខេត្តចូលរួម ដែលមានកីឡាករ-កីឡាការិនី ៦៤នាក់ និង មន្ត្រីបច្ចេកទេស៣៣នាក់ចូលរួម។ ជាលទ្ធផលគ្រប់ក្រសួង និងខេត្តចូលរួម សុទ្ធតែទទួលបានមេដាយ ក្នុងនោះក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១១គ្រឿង(មាស ៥ និងប្រាក់ ៦), ខេត្តកំពង់ឆ្នាំង ឈរលេខ២ ឈ្នះមេដាយសរុប ៨គ្រឿង (មាស៣ ប្រាក់២ និងសំរឹទ្ធ៣), ក្រសួងការពារជាតិ ឈរលេខ៣ ឈ្នះមេដាយសរុប ១០គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ៦), ខេត្តក្រចេះ ឈរលេខ៤ ឈ្នះមេដាយសរុប ៩គ្រឿង(មាស២ ប្រាក់៤ និងសំរឹទ្ធ៣) និងខេត្តស្ទឹងត្រែង ដែលជាខេត្តចំណូលថ្មី ក៏ឈ្នះមេដាយសំរឹទ្ធ ១គ្រឿងដែរ៕ អត្ថបទ លី ឈុនឡា



 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm