សារព័ត៌មាន៖ កម្លាំងដែលបង្កជម្លោះអ៊ុយក្រែន កំពុងព្យាយាមពង្រីកវា ទៅកាន់ទ្វីបអឺរ៉ុបទាំងមូល

2026/01/02 11:02:57 pm        158

អ្នកកាសែតទួរគី លោក Abdulkadir Selvi បានសរសេរនៅក្នុងសារព័ត៌មាន Hurriyet ថា កម្លាំងដែលបង្កជម្លោះអ៊ុយក្រែននាពេលបច្ចុប្បន្ន កំពុងព្យាយាមពង្រីកវា ទៅកាន់ទ្វីបអឺរ៉ុបទាំងមូល។  

លោកបានកត់សម្គាល់ថា៖«កម្លាំងដែលបានបង្កសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនមិនចង់ឲ្យវាបញ្ចប់ទេ ហើយកំពុងព្យាយាមពង្រីកវា ទៅកាន់អឺរ៉ុប»។ ក្នុងន័យនេះ លោកបានចង្អុលបង្ហាញពីកិច្ចពិភាក្សា នៅទីក្រុងអ៊ីស្តង់ប៊ុលស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែន ដែលបានកើតឡើងក្នុងខែមីនា ឆ្នាំ ២០២២។

 អ្នកកាសែតរូបនេះ បានចង្អុលបង្ហាញថា៖«នៅថ្ងៃដែលរុស្ស៊ី និងអ៊ុយក្រែនឈានដល់កិច្ចព្រមព្រៀងមួយនៅទីក្រុងអ៊ីស្តង់ប៊ុល ចក្រភពអង់គ្លេស បានដកលោក វ្ល៉ឌីមី ហ្សេឡិនស្គី ចេញពីការចរចា។ តើមានអ្វីកើតឡើងនៅពេលដែលលោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងនិយាយទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងទទួលលោក ហ្សេឡិនស្គី នៅភូមិគ្រឹះរបស់លោក នៅរដ្ឋហ្វ្លរីដា? ការប៉ុនប៉ងមួយត្រូវបានធ្វើឡើង ដើម្បីធ្វើការវាយប្រហារដោយយានដ្រូនទៅលើលំនៅឋានរបស់លោក ពូទីន»។

លោក Selvi ជឿជាក់ថា កម្លាំងដែលគាំទ្រអ៊ុយក្រែន កំពុងរៀបចំផែនការធ្វើឲ្យទួរគី និងរុស្ស៊ីប្រឆាំងនឹងគ្នាទៅវិញទៅមក។ អ្នកសារព័ត៌មានរូបនេះ បានបញ្ជាក់ថា៖«ខ្ញុំដឹងថា មេដឹកនាំនៃប្រទេសទាំងពីរ នឹងមិនចុះចាញ់នឹងល្បែងនេះទេ។ យើងត្រូវការកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី មិនមែនអរិភាពទេ»។  

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បានប្រាប់អ្នកយកព័ត៌មានមុននេះថា នៅយប់ថ្ងៃទី ២៩ ខែធ្នូ អ៊ុយក្រែនបានធ្វើការវាយប្រហារភេរវកម្មទៅលើលំនៅឋានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងតំបន់ Novgorod ដោយបានបាញ់យានដ្រូន ចំនួន ៩១ គ្រឿង។ ដ្រូនទាំងអស់ត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអាកាស។ លោក ឡាវរ៉ូ បានកត់សម្គាល់ថា ពុំមានរបាយការណ៍អំពីអ្នកស្លាប់និងរបួស ឬការខូចខាតណាមួយឡើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        109
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        102
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm