ស្នូកឃ័រ៖ ជើងឯក ៤សម័យ Ronnie O’Sullivan បានធ្លាក់ពីការប្រកួតស្នូកឃ័រពានរង្វាន់ Welsh Open ហើយនៅត្រឹមវគ្គ ១៦នាក់ចុងក្រោយបន្ទាប់ពីបរាជ័យក្រោមស្នាដៃកីឡាករ Ricky Walden។ ក្តីសង្ឃឹមរបស់ Ronnie O’Sullivan ដែលចង់ឈ្នះពាន Welsh Open ឱ្យស្មើកំណត់ត្រានោះបានបញ្ចប់ បើទោះជាតាមពីក្រោយពីការនាំមុខរបស់ Ricky Walden ៣-១ហ្វ្រេមរហូតដល់ស្មើគ្នា ៣-៣ ក៏ដោយ Ricky Walden បានយកឈ្នះនៅហ្វ្រេមកាត់សេចក្តី។

កីឡាករវ័យ ៣៩ឆ្នាំ Ricky Walden ដែលធ្លាប់មានបញ្ហារបួសខ្នងរ៉ាំរ៉ៃនោះ បានបន្តទំរង់លេងអស្ចារ្យរបស់ខ្លួនដោយឡើងដល់វគ្គ ៨នាក់ចុងក្រោយនៃពានលំដាប់ Ranking ជាលើកទី៥ រដូវកាលនេះ។ ចំណែក Ronnie O’Sullivan មុនឡើងមកដល់វគ្គនេះបានយកឈ្នះជើងខ្លាំងចិន Ding Junhui នៅវគ្គ ៣២នាក់ចុងក្រោយ។ ដូច្នេះនៅវគ្គ ៨នាក់ចុងក្រោយ Welsh Open រកឃើញអស់ហើយរួមមានជំនួបជើងខ្លាំងទាំងពីរ Judd Trump និង Neil Robertson, កីឡាករចិន Zhang Anda ជួបកីឡាករអ៊ីរ៉ង់ Hossein Vafaei, Ali Carter ជួប Jack Lisowski និង Ricky Walden ជួប Joe Perry៕
អត្ថបទ៖នាង សុភាវុធ