ភាគច្រើននៃសេដ្ឋកិច្ចដែលមានការរីកចម្រើនលឿនបំផុត ជាមួយនឹងអត្រាកំណើនផលិតផលក្នុងស្រុកសរុបលើសពី ៦% នឹងស្ថិតនៅលើទ្វីបអាហ្វ្រិក នៅឆ្នាំ ២០២៦។ នេះបើយោងតាមសារព័ត៌មាន Africanews ដែលបានដកស្រង់ទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

អត្រាកំណើននៅក្នុងប្រទេសដូចជា រ្វ៉ាន់ដា អ៊ូហ្គង់ដា និង អេត្យូពី នឹងលើសពី ៧% ខណៈដែលស៊ូដង់ខាងត្បូង និងហ្គីណេ នឹងសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប( GDP) ពីរខ្ទង់ ដោយសារតែការកើនឡើងនៃការផលិតប្រេង និងរ៉ែ។ ក្នុងពេលជាមួយគ្នានេះ យោងតាមអ្នកជំនាញ IMF ទ្វីបអាហ្វ្រិកគួរតែយកចិត្តទុកដាក់ទៅលើផលប៉ះពាល់នៃកត្តាអវិជ្ជមានដូចជាផលប៉ះពាល់នៃការឡើងកម្តៅផែនដី អស្ថិរភាពនយោបាយ និងបំណុលខាងក្រៅខ្ពស់។ នៅឆ្នាំ ២០២៦ ប្រទេសនានានៅលើទ្វីបនេះ នឹងត្រូវសងបំណុលជិត ៩៥ ពាន់លានដុល្លារ។ ប្រទេសដូចជាកេនយ៉ា នឹងត្រូវបង្ខំចិត្តចំណាយថវិការបស់ពួកគេ រហូតដល់ ២០% ដើម្បីទូទាត់បំណុលខាងក្រៅ។ ទោះបីជាមានលំហូរចូលនៃការវិនិយោគបរទេសក៏ដោយ ប្រទេសមួយចំនួន ដូចជាសាធារណរដ្ឋអាហ្វ្រិកកណ្តាល នឹងនៅតែស្ថិតក្នុងចំណោមប្រទេសដែលមានអគ្គិសនីប្រើប្រាស់តិចបំផុត នៅលើភពផែនដី៕
