លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បានថ្លែងថា ប្រព័ន្ធការពារជាតិរបស់ប្រទេសវ៉េណេស៊ុយអេឡា ធានាយ៉ាងពេញលេញនូវបូរណភាពទឹកដីរបស់ប្រទេសនេះ និងសន្តិសុខរបស់ប្រជាជន។
លោក ម៉ាឌូរ៉ូ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតលោក Ignacio Ramonet ថា៖«ប្រព័ន្ធការពារជាតិ បានប្រមូលផ្តុំកងកម្លាំងប្រជាជន យោធា និងនគរបាល បានធានានិងការពារ បូរណភាពទឹកដី សន្តិភាពនៅក្នុងប្រទេសនេះ និងការប្រើប្រាស់ទឹកដីរបស់យើងទាំងអស់។ ប្រជាជនរបស់យើងមានសុវត្ថិភាព និងរស់ដោយភាពសុខសាន្ត។
លោកបានបន្ថែមថា អាជ្ញាធរនៃប្រទេសវ៉េណេស៊ុយអេឡា មានធនធាន និងយន្តការចាំបាច់ទាំងអស់ ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសនេះ និងរក្សាស្ថិរភាពនៅក្នុងទឹកដីរបស់ខ្លួន ដោយធ្វើអត្ថាធិប្បាយអំពីការវាយប្រហារដែលត្រូវបានចោទប្រកាន់ថា ធ្វើឡើងដោយសហរដ្ឋអាមេរិកលើទឹកដីវ៉េណេស៊ុយអេឡា។
នាពេលមុននេះ សារព័ត៌មាន CNN បានរាយការណ៍ ដោយដកស្រង់ប្រភពព័ត៌មានថា CIA បានធ្វើការវាយប្រហារដោយយានដ្រូនកាលពីខែធ្នូ ប្រឆាំងនឹងកំពង់ផែមួយនៅលើឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា ដែលត្រូវបានចោទប្រកាន់ថា ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន៕
