ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំព្រះរាជាណាចក្រនេះ លោក Vladimir Tarabrin បានប្រាប់សារព័ត៌មាន TASS ក្នុងបទសម្ភាសន៍មួយថា អាជ្ញាធរនៃប្រទេសហូឡង់ បានកំណត់ទិសដៅសម្រាប់ការពន្លឿនយោធាភាវូបនីយកម្ម និងការប្រើប្រាស់ទឹកដីរបស់ប្រទេសនេះ ជាបន្ទាយមួយ ក្នុងចំណោមបន្ទាយទាំងអស់របស់អង្គការណាតូ។

លោកឯកអគ្គរដ្ឋទូតរូបនេះ បាននិយាយថា៖«យើងបានសង្កេតឃើញនិន្នាការជាប់លាប់ ក្នុងឆ្នាំ ២០២៥ សម្រាប់ការពន្លឿនយោធាភាវូបនីយកម្មរបស់ប្រទេសហូឡង់ និងការបង្កើនមូលដ្ឋានយោធាកាន់តែសកម្មរបស់ព្រះរាជាណាចក្រនេ ជាធាតុសំខាន់មួយនៅក្នុងហេដ្ឋារចនាសម្ព័ន្ធយោធារបស់ណាតូនៅអឺរ៉ុប»។
លោក Tarabrin បានកត់សម្គាល់ថា ករណីជាក់ស្តែងមិនត្រឹមតែការកើនឡើងយ៉ាងខ្លាំងនៃការចំណាយលើការការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការធ្វើសមាហរណកម្មជាប្រព័ន្ធនៃប្រទេសជាមួយនឹងការធ្វើផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការរបស់សម្ព័ន្ធមិត្ត រួមទាំងការកែទម្រង់ និងការធ្វើឲ្យប្រសើរឡើងនូវមូលដ្ឋានយោធា មជ្ឈមណ្ឌលភស្តុភារ និងកំពង់ផែ និងអាកាសយានដ្ឋានដែលមានគោលបំណងសម្រាប់ស៊ីវីលនិងយោធា៕
