នគបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរហ្វាំងឡង់បានចាប់ខ្លួនមនុស្ស ពីរនាក់ ពាក់ព័ន្ធនឹងការបង្កការខូចខាតដល់ខ្សែកាប្លិ៍ទូរគមនាគមន៍ក្រោមទឹកនៅឈូងសមុទ្រនៃប្រទេសនេះ ដែលបានកើតឡើងកាលពីដើមសប្តាហ៍នេះ នៅចន្លោះរដ្ឋធានីនៃប្រទេសហ្វាំងឡង់ និងអេស្តូនី។
ការខូចខាតនេះត្រូវបានរកឃើញកាលពីព្រឹកថ្ងៃពុធ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសអេស្តូនី។ ខ្សែកាប្លិ៍នេះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ហ្វាំងឡង់ Elisa ហើយត្រូវបានចាត់ទុកថា ជាហេដ្ឋារចនាសម្ព័ន្ធក្រោមទឹកដ៏សំខាន់។

នគរបាលទីក្រុង Helsinki បានបើកការស៊ើបអង្កេតលើការខូចខាតព្រហ្មទណ្ឌធ្ងន់ធ្ងរ ការប៉ុនប៉ងបង្កការខូចខាតព្រហ្មទណ្ឌធ្ងន់ធ្ងរ និងការជ្រៀតជ្រែកធ្ងន់ធ្ងរជាមួយទូរគមនាគមន៍។
នគរបាលទីក្រុង Helsinki នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីបានដាក់មនុស្សពីរនាក់ផ្សេងទៀត នៅក្រោមបម្រាមធ្វើដំណើរ ដោយសារការស៊ើបអង្កេតដែលកំពុងបន្ត៕
