នាយករដ្ឋមន្ត្រី៖ ប៉ូឡូញនឹងកសាង «កងទ័ពដ៏ខ្លាំងបំផុត» នៅអឺរ៉ុប ក្នុងឆ្នាំ២០២៦

2026/01/03 01:28:53 am        78

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បានរាយការណ៍ថា នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រកាសថា ឆ្នាំ២០២៦ គឺជា «ពេលវេលានៃការបង្កើនល្បឿនរបស់ប៉ូឡូញ» ដោយសន្យាថា នឹងកសាងនូវ «កងទ័ពដ៏ខ្លាំងបំផុត នៅអឺរ៉ុប» ជំរុញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងប្រកាន់ជំហរតឹងរ៉ឹង ចំពោះឧក្រិដ្ឋកម្ម។

ប្រព័ន្ធផ្សព្វផ្សាយ TVP World បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (ទី១ ខែមករា ឆ្នាំ២០២៦) ថា ក្នុងសុន្ទរកថាឆ្នាំថ្មី លោក Tusk បានលើកឡើងថា រដ្ឋាភិបាលរបស់លោក នឹងពន្លឿនការពង្រីកកម្លាំងយោធា ចាប់ផ្តើមគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបន្តនូវអ្វីដែលលោកហៅថា «ការធ្វើឲ្យទៅជាភាពជាប៉ូឡូញឡើងវិញ» និងការកសាងឡើងវិញនូវឧស្សាហកម្មសំខាន់ៗ ក្នុងនោះរួមទាំងវិស័យការពារជាតិផងដែរ។

លោក Tusk បានបញ្ជាក់ថា៖ «យើងនឹងពន្លឿនការសាងកម្លាំងទ័ពដ៏ខ្លាំងបំផុត នៅអឺរ៉ុប។ យើងនឹងពន្លឿនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ នេះនឹងក្លាយជាឆ្នាំដណ្ដើមជ័យជម្នះយ៉ាងឆាប់រហ័សនៃសមុទ្របាល់ទិក»។ លោកក៏បានប្រកាសផងដែរពីផែនការដាក់ចេញច្បាប់ ដ៏តឹងរឹង «ប៉ូឡូញទី១» នៅក្នុងលទ្ធកម្មសាធារណៈ។

លើសពីនោះទៀត លោក Tusk បានសន្យាថា នឹងចាត់វិធានការយ៉ាងតឹងរ៉ឹង ប្រឆាំងនឹងឧក្រិដ្ឋកម្ម ដោយបាននិយាយថា អាជ្ញាធរនឹង «អនុវត្តយ៉ាងតឹងរ៉ឹង» លើឧក្រិដ្ឋជន «គ្រប់វិស័យទាំងអស់» ក្នុងនោះរួមទាំងឈ្មួញគ្រឿងញៀន អ្នកនយោបាយពុករលួយ និងអ្វីដែលលោកបានពិពណ៌នាថា ជាពួកសកម្មប្រយុទ្ធគាំទ្ររុស្ស៊ី។

ដោយបានឆ្លុះបញ្ចាំងពីឆ្នាំ២០២៥ លោក Tusk បានពណ៌នាកាលពីឆ្នាំមុនថា ជាចំណុចរបត់មួយ សម្រាប់ប្រទេស ទោះបីជាមានអស្ថិរភាពពិភពលោកក៏ដោយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm