ក្រុមមន្រ្តីនិយាយថា មនុស្សយ៉ាងហោច ៩នាក់ បានស្លាប់ និងមនុស្សជាង ២០០នាក់ផ្សេងទៀត បានបានចូលព្យាបាលក្នុងមន្ទីរពេទ្យ នៅទីក្រុង Indore ស្ថិតក្នុងរដ្ឋភាគកណ្តាល Madhya Pradesh ប្រទេសឥណ្ឌា ក្រោយផឹកទឹកកខ្វក់ ។
ក្រុមអាជ្ញាធរបង្កើនការស្ទង់នៅទីក្រុង Indore ដើម្បីច្រានចោលមូលហេតុដែលអាចនឹងកើតឡើង ហើយនិងផ្តល់ការព្យាបាលដល់អ្នកដែលមានរោគសញ្ញា ។
ឪពុកទារកអាយុ ៦ខែម្នាក់ បានសោកសង្រេងយ៉ាងខ្លាំង ចំពោះការបាត់បង់កូនប្រុសរបស់លោក ពេលដែលលោកនឹកឃើញទុក្ខវេទនាគ្រួសាររបស់លោក ។
លោកនិយាយថា តាមធម្មតា បើសិនជាក្មេងមានជំងឺរាគរួស ក្មេងនឹងមិនស្រួលខ្លួននោះទេ ហើយពួកយើងមិនគិតអ្វីវែងឆ្ងាយទៀតនោះទេ ។
លោកបន្តថា ភ្លាមៗនោះនៅពេលយប់ កូនប្រុសរបស់គាត់ប្រែជាគ្រុនក្តៅខ្លាំង កូនរបស់លោកក្អួត ហើយក៏ស្លាប់នៅក្នុងផ្ទះនៅពេលនោះតែម្តងទៀត ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា ប្រជាពលរដ្ឋរស់នៅក្នុងស្រុក Bhagirathpura បានបង្ហាញក្តីបារម្ភពីទឹកមានក្លិនស្អុយជាមួយអាជ្ញាធរ តែទោះបីជាយ៉ាងណាក៏ដោយ ពុំមានការឆ្លើយតបភ្លាមៗណាមួយនោះទេ ៕