កីឡាករវាយកូនហ្គោលវ័យក្មេងត្រូវបានបង្ហាញអត្តសញ្ញាណជាជនរងគ្រោះសញ្ជាតិអ៊ីតាលីទី១ ក្នុងអគ្គិភ័យ នៅស្វីស

2026/01/03 01:53:39 am        61

កីឡាករវាយកូនហ្គោលអន្តរជាតិសញ្ជាតិអ៊ីតាលីអាយុ ១៦ឆ្នាំ ឈ្មោះ Emanuele Galeppini ដែលរស់នៅក្នុងទីក្រុង Dubai ប្រទេសអារ៉ាប់រួម នៅថ្ងៃសុក្រ (ទី២ ខែមករា ឆ្នាំ២០២៦) ត្រូវបានគេដាក់ឈ្មោះថា ជាជនរងគ្រោះដំបូងគេ ក្នុងចំណោមជនរងគ្រោះជាច្រើននាក់មកពីប្រទេសអ៊ីតាលី ដែលត្រូវបានកំណត់អត្តសញ្ញាណ បន្ទាប់ពីមានអគ្គិភ័យឆេះរបារ នៅថ្ងៃចូលឆ្នាំសកល នៅឯរមណីយដ្ឋានជិះស្គី ក្នុងទីក្រុង Crans-Montana របស់ប្រទេសស្វីស។

សហព័ន្ធនៃកីឡានេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សហព័ន្ធកីឡាវាយកូនហ្គោលអ៊ីតាលី សូមកាន់ទុក្ខ ចំពោះមរណភាពរបស់អត្តពលិកវ័យក្មេង Emanuele Galeppini ដែលបានមានជាប់តាមខ្លួននូវចំណង់ចំណូលចិត្ត និងតម្លៃដ៏ពិតប្រាកដ»។

អាជ្ញាធរស្វីស បានឲ្យដឹងថា មនុស្សប្រហែល ៤០នាក់ បានបាត់បង់ជីវិតនៅក្នុងគ្រោះអគ្គិភ័យនេះ ហើយជាង ១១០នាក់ បានរងរបួស។ អាជ្ញាធរបានប្រាប់ដោយប្រយ័ត្នប្រយែងថា ការបង្ហាញអត្តសញ្ញាណជនរងគ្រោះ ឬការអះអាងចំនួនអ្នកស្លាប់យ៉ាងច្បាស់លាស់ នឹងត្រូវការពេលវេលា ព្រោះសាកសពជាច្រើនត្រូវបានឆេះយ៉ាងធ្ងន់ធ្ងរ។

ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំប្រទេសស្វីស បាននិយាយនៅមុននេះថា ជនជាតិអ៊ីតាលីចំនួន ៦នាក់ បានបាត់ខ្លួន និង ១៣នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសរបស់ពួកគេ។

កីឡាករ Galepini បាននៅទីក្រុង Crans-Montana ជាមួយគ្រួសាររបស់គេ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍ថា រូបគេបានទៅបារ Constellation ជាមួយមិត្តភ័ក្តិ ២នាក់ដែលបានរួចជីវិតពីអគ្គិភ័យនេះ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅក្បែរនោះ៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am       
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm