អ៊ុយក្រែនបញ្ជាក់ថា ខ្លួនសំដៅតែ «គោលដៅយោធា» ក្រោយរុស្ស៊ីអះអាងពីការវាយប្រហារលើសណ្ឋាគារសម្លាប់មនុស្ស

2026/01/03 02:30:59 am        68

កងទ័ពអ៊ុយក្រែន នៅថ្ងៃសុក្រ (ទី២ ខែមករា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា ខ្លួនវាយលុកតែលើ «គោលដៅយោធា» ប៉ុណ្ណោះ មួយថ្ងៃបន្ទាប់ពីរុស្ស៊ីបានចោទប្រកាន់ទីក្រុងគីវថា បានវាយប្រហារដោយយានដ្រូនលើសណ្ឋាគារ និងហាងកាហ្វេមួយកន្លែង នៅតំបន់កាន់កាប់ភាគខាងត្បូងរបស់អ៊ុយក្រែន ដោយបានបណ្ដាលឲ្យមនុស្ស ២៧នាក់យ៉ាងតិចស្លាប់។

អាជ្ញាធរដែលត្រូវបានលើកបន្តុបដោយរុស្ស៊ី នៅតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែន បាននិយាយថា អ្នកដែលត្រូវបានសម្លាប់ គឺជាអ្នកដែលជួបជុំអបអរឆ្នាំថ្មី ហើយអ្នកស្លាប់ ២នាក់ជាកុមារ ដោយពណ៌នាហេតុការណ៍នេះថា ជា «អំពើភេរវកម្ម»។

ប្រភពមួយនៅក្នុងកងកម្លាំងការពារជាតិរបស់ប្រទេសអ៊ុយក្រែន បានអះអាងថា ការវាយប្រហារមួយ បានកើតឡើង ប៉ុន្តែបាននិយាយថា ការវាយប្រហារនេះផ្តោតលើកន្លែងប្រមូលផ្តុំយោធាដែលត្រូវបានបិទមិនឲ្យជនស៊ីវិលចេញ-ចូល។ សណ្ឋាគារដែលទីក្រុងមូស្គូប្រាប់ថា ការវាយប្រហារដែលបានកើតឡើងនោះ ស្ថិតនៅតំបន់ Khorly ជាទីក្រុងរមណីយដ្ឋានសមុទ្រខ្មៅដែលកងទ័ពរុស្ស៊ីបានកាន់កាប់តាំងពីដើមឆ្នាំ២០២២ មក។

នៅក្នុងការអត្ថាធិប្បាយទៅកាន់សារព័ត៌មាន អ្នកនាំពាក្យកងទ័ពអ៊ុយក្រែន លោក Dmytro Lykhoviy បានចោទប្រកាន់រុស្ស៊ីថា បានប្រើពាក្យសម្ដីបង្កាច់បង្ខូច និងសេចក្តីថ្លែងការណ៍មិនពិតម្តងហើយម្តងទៀត។ លោកបាននិយាយថា «កងកម្លាំងការពាររបស់អ៊ុយក្រែន ប្រកាន់ខ្ជាប់នូវបទដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ ហើយវាយប្រហារជាពិសេសតែទៅលើគោលដៅយោធារបស់សត្រូវប៉ុណ្ណោះ»។

ការចោទប្រកាន់នេះកើតឡើង នៅក្នុងពេលដ៏សំខាន់មួយ ក្នុងជម្លោះរយៈពេលជិត ៤ឆ្នាំ ដែលជាការសម្លាប់មនុស្សច្រើនបំផុត នៅលើដីអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថានាថ្ងៃចូលឆ្នាំសកលកាលពីល្ងាចថ្ងៃពុធថា កិច្ចព្រមព្រៀងសន្តិភាព ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក បានរួចរាល់ «៩០ភាគរយ» ទោះបីជាបញ្ហាសំខាន់បំផុត ពាក់ព័ន្ធនឹងដែនដី នៅតែមិនទាន់ដោះស្រាយក៏ដោយ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        16
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        16
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm