មន្ត្រីនគរបាលម្នាក់ បានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មនុស្សម្នាក់ បានបាត់បង់ជីវិត និង ៥នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍បំផ្ទុះមួយ នៅខេត្ត Balochistan ភាគនិរតីរបស់ប្រទេសប៉ាគីស្ថាន។
មន្ត្រីម្នាក់នៅការិយាល័យនគរបាលតំបន់ បានប្រាប់សារព័ត៌មាន Anadolu តាមទូរសព្ទថា ការបំផ្ទុះនេះ បានកើតឡើងនៅជិតតំបន់ Chainak Chowk ក្នុងទីក្រុង Sibi កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី១ ខែមករា ឆ្នាំ២០២៦)។
មន្ត្រីរូបនេះបាននៅថ្ងៃសុក្រនេះថា៖ «វាគឺជាឧបករណ៍បំផ្ទុះកែច្នៃដោយដៃ (IED) ដែលកំណត់គោលដៅជនស៊ីវិល នៅក្នុងតំបន់នេះ»។

កម្លាំងនគរបាល និងសន្តិសុខ បានបិទតំបន់នោះយ៉ាងឆាប់រហ័ស ហើយបើកប្រតិបត្តិការស្រាវជ្រាវ ដើម្បីធានាសុវត្ថិភាពដល់ទីតាំងកើតហេតុ និងប្រមូលភស្តុតាង។
ភ្លាមៗនេះ មិនទាន់មានក្រុមសកម្មប្រយុទ្ធណាមួយចេញមុខអះអាងទទួលខុសត្រូវនៅឡើយទេ ចំពោះការវាយប្រហារនេះ។ ប្រទេសប៉ាគីស្ថានបានឃើញការកើនឡើងនូវការវាយប្រហារភេរវកម្ម ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេស នៅក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយព្យ និង Balochistan ភាគនិរតី៕
