ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន បានប្រាប់ឲ្យដឹងថា ព្រិលបានធ្លាក់នៅកណ្តាលទីក្រុងតូក្យូ នៅថ្ងៃសុក្រ (ទី២ ខែមករា ឆ្នាំ២០២៦) ដែលជាការធ្លាក់ព្រិលដំបូង ក្នុងរដូវកាល នៅក្នុងរដ្ឋធានីនេះ។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា វាគឺលឿនជាងមួយថ្ងៃនៃរយៈពេលមធ្យម តែ ១៤ថ្ងៃ យឺតជាងរដូវមុន។ ទីភ្នាក់ងារនេះ បានប្រកាសថា ព្រិលធ្លាក់ខ្លាំងត្រូវបានរំពឹងនឹងកើតមាននៅតំបន់ខ្ពង់រាបនៃតំបន់ Kanto-Koshin រួមមានទាំងទីក្រុងតូក្យូ និងខេត្តជិតខាង ចាប់ពីរសៀលថ្ងៃទី២ ខែមករា ដល់ថ្ងៃទី៣ ខែមករា។
ស្ថាប័ននេះបានបញ្ជាក់ទៀតថា គំរូសម្ពាធប្រភេទរដូវរងាដ៏ខ្លាំងមួយ កំពុងកកើតឡើងនៅជិតប្រទេសជប៉ុន ដោយមានខ្យល់ត្រជាក់ខ្លាំងក្រោមដក ៣៦អង្សាសេ បក់ចូលទៅក្នុងតំបន់ Kanto-Koshin នៅរយៈកម្ពស់ប្រហែល ៥.៥០០ម៉ែត្រ។ តំបន់ទំនាបមួយចំនួន នៅក្នុងតំបន់ Kanto ភាគខាងត្បូង រួមទាំងទីក្រុងតូក្យូ អាចមើលឃើញគំនរព្រិលធំៗ។
ការព្យាករណ៍កម្រិតព្រិលធ្លាក់សម្រាប់រយៈពេល ២៤ម៉ោងដែលចាប់ផ្តើមពីម៉ោង ៦ល្ងាចថ្ងៃទី១ ខែមករា គឺមានរហូតដល់ ១០សង់ទីម៉ែត្រ នៅតំបន់ខ្ពង់រាបនៃតំបន់ Kanto ភាគខាងជើង ៤សង់ទីម៉ែត្រ នៅតំបន់ទំនាបនៃតំបន់ Kanto ភាគខាងជើង ៥សង់ទីម៉ែត្រនៅក្នុងតំបន់ជាច្រើនដែលគ្របដណ្តប់លើតំបន់ Hakone, Tama និង Chichibu ហើយនិង ១សង់ទីម៉ែត្រនៅតំបន់ទំនាបនៃតំបន់ Kanto ភាគខាងត្បូង៕