រដ្ឋបាលខេត្តកំពង់ស្ពឺ បន្តនាំអំណោយផ្តល់ជូនជនភៀសសឹកនៅក្នុងខេត្តចំនួន៥​

2026/01/03 04:54:24 pm        184

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម​បណ្ឌិត ជាម ចន្ទ័សោភ័ណ បានដឹកនាំប្រតិភូថ្នាក់ខេត្ត និងសប្បុរសជននានាចុះទៅតាមបណ្តាខេត្តចំនួន៥ ​ស្ថិតនៅតាមបណ្តោយព្រំដែនដែលមានជម្លោះ ដើម្បីសំណេះសំណាលជាមួយជនភៀសសឹកកំពុងស្នាក់នៅក្នុងជំរំជនភៀសខ្លួន និងផ្តល់អំណោយដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។

ដំណើរបេសកកម្មមនុស្សធម៌របស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានធ្វើឡើងរយៈពេល៣ថ្ងៃ នៅខេត្តព្រះវិហារ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តបាត់ដំបង ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ខណៈដែលប្រទេសជាតិ កំពុងតែមានជម្លោះព្រំដែន ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ​ ត្រូវបានជម្លៀសចេញ ពីផ្ទះសម្បែង​ទៅរកទីទួលសុវត្ថិភាព។ ក្នុងដំណាក់កាលនោះ ជនភៀសសឹកទាំងអស់មិនអាចរក​ទទួលទានបាននោះទេ ដូច្នេះក្នុងនាមស្មារតី (ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ) ប្រជាពលរដ្ឋនៅទូទាំងប្រទេស​ក្នុងនោះដែរប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ បានចូលរួមយ៉ាងសស្រាក់សស្រាំនូវធនធានផ្ទាល់ខ្លួន​ ដើម្បីជួយទ្រទ្រង់ដល់ការហូបចុកប្រចាំថ្ងៃ​ របស់បងប្អូនជនភៀសសឹកដែលរស់បាននិងកំពុងស្នាក់នៅតាមជំរំភៀសខ្លួន​ ។

ឯកឧត្តម​អភិបាល​ខេត្ត បានបន្ថែម​ថា​ ក្រោមកម្លាំងសាមគ្គីជាតិខ្មែរ ប្រជាពលរដ្ឋ សប្បុរសជននានា បានរួមសហការគ្នានាំយកនូវថវិកា អង្ករ ទឹកសុទ្ធ និងភេសជ្ជៈមកជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់ ដើម្បីឱ្យរដ្ឋបាលខេត្តមានលទ្ធភាពធ្វើជាភស្តុភារសមរភូមិក្រោយ បន្តនាំយកទៅជួយ ដល់សមរភូមិមុខនិងដល់ដៃពលរដ្ឋនៅក្នុងជំរំភៀសសឹក និងវីរកងទ័ពជួរមុខ ។

នៅក្នុងជំនួបជាមួយបងប្អូនជនភៀសសឹកនៅតាមជំរុំភៀសខ្លួន អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម​បណ្ឌិត បានគូសបញ្ជាក់ថា បងប្អូនពិតជាប្រឹងប្រែងក្នុងការអត់ធ្មត់ជាមួយរាជរដ្ឋាភិបាល ក្នុងការ​ស្វែងរក សុខសន្តិភាពមកជូនប្រទេសជាតិវិញ និងបានជឿជាក់លើវីរភាពរបស់វីរកងទ័ព​យើង​ក្នុងការឈរយ៉ាងរឹងមាំការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ​ដែលភាពអត់ធ្មត់ និង​ការជឿជាក់របស់បងប្អូនលើថ្នាក់ដឹកនាំ ពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយ​ជម្លោះព្រំដែន​ពិតជាត្រឹមត្រូវ និងច្បាស់លាស់ ជម្លោះត្រូវបានដោះស្រាយបញ្ចប់​នាំមកនូវ​បទឈប់បាញ់ វីរកងទ័ពចំនួន១៨នាក់ ដែលកងទ័ពសៀមចាប់ទៅ ត្រូវបានដោះលែងឱ្យវិលត្រឡប់​មកកាន់មាតុប្រទេសខ្លួន ជួបជុំគ្រួសារវិញផងដែរ៕ អត្ថបទ​បាន​សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm