មន្ត្រី៖ ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Kharkiv របស់អ៊ុយក្រែន បណ្តាលឲ្យមនុស្សច្រើននាក់រងរបួស

2026/01/03 05:35:29 pm        121

មន្ត្រីបាននិយាយថា មីស៊ីលរបស់រុស្ស៊ីបានវាយប្រហារអគារលំនៅឋានច្រើនជាន់មួយកន្លែងក្នុងទីក្រុង Kharkiv ភាគឦសានប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ ទី ២ ខែមករា បានបំផ្លាញអគារ និងបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៥ នាក់រងរបួស។

រូបថត និងវីដេអូ ដែលបានបង្ហោះតាមបណ្តាញអ៊ីនធឺណិត បង្ហាញពីផ្សែងហុយឡើងពីតំបន់ដែលមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដោយក្រុមការងារសង្គ្រោះបន្ទាន់កំពុងធ្វើដំណើរឆ្លងកាត់គំនរបាក់បែក និងបំណែកសម្ភារៈសំណង់ធំៗ។

អភិបាលតំបន់ លោក Oleh Syniehubov បានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា «ការវាយប្រហារដោយមីស៊ីលនៅកណ្តាលទីក្រុង Kharkiv បានបំផ្លាញលំនៅឋានប្រាំជាន់ស្ទើរតែទាំងស្រុង» ហើយយោងតាមព័ត៌មានបឋម មីស៊ីលបាលីស្ទីកពីរគ្រាប់ បានវាយប្រហារតំបន់នោះ។

«ក្រុមជួយសង្គ្រោះកំពុងស្ថិតនៅនឹងកន្លែង ដោយពួកគេភាគច្រើនកំពុងសម្អាតគំនរបាក់បែក និងស្វែងរកមនុស្សនៅខាងក្រោមនោះ»។ លោក Syniehubov និយាយថា មនុស្ស ២៥ នាក់បានរងរបួស ដែលក្នុងនោះ ១៦ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រួមទាំងស្ត្រីម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ដោយមានទីតាំងស្ថិតនៅចម្ងាយ ៣០ គីឡូម៉ែត្រពីព្រំដែន ទីក្រុងKharkiv បានទប់ទល់នឹងការរុលទៅមុខរបស់រុស្ស៊ីនៅក្នុងសប្តាហ៍ដំបូងនៃការឈ្លានពានរបស់រុស្ស៊ីនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ទៅលើប្រទេសជិតខាងតូចជាងខ្លួន។ ដោយសារកងកម្លាំងរុស្ស៊ី បានផ្តោតសំខាន់លើការដណ្តើមយកតំបន់ភាគខាងកើតប្រទេស ទីក្រុងនេះបានក្លាយជាគោលដៅវាយប្រហារតាមអាកាសឥតឈប់ឈរ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm