អាជ្ញាធររាជធានី ទុករយៈពេល១សប្តាហ៍ឲ្យអាជ្ញាធរខណ្ឌទួលគោក រៀបចំសណ្តាប់ធ្នាប់​សាធារណៈ​នៅ​មហាវិថីម៉ៅសេទុង

2022/03/05 06:35:44 pm        1.3 K

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទួលគោក រៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ ដោយទុករយៈពេលឱ្យអនុវត្តការងារ ក្នុងរយៈពេល១សប្តាហ៍ ដោយអនុវត្ត ចាប់ពីយប់ថ្ងៃ០៤ មិនានេះតទៅ។

កាលណែនាំពីអាជ្ញាធររាជធានីភ្នំពេញបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់មួយនារសៀលថ្ងៃទី ០៤ ខែមិនាម្សិលមិញនេះ នៅសាលាខណ្ឌគោក ក្រោមវត្តមានឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ជា ពិសី អភិបាលខណ្ឌទួលគោក លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់​នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌទួលគោក និង​មន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា អភិបាល​នៃគណៈអភិបាល​រាជធានី​ភ្នំពេញឯកឧត្តម ឃួង ស្រេង បានចាត់ឲ្យលោកមកបើកកិច្ចប្រជុំជា​បន្ទាន់​មួយជាមួយនឹងអាជ្ញាធរខណ្ឌទួលគោក ដើម្បីមានវិធានការទៅលើការរៀបចំ​សណ្ដាប់ធ្នាប់​លើ​បណ្ដោយមហាវិថីម៉ៅសេទុង​ ដោយចាប់ពីមហោស្រប ចេនឡា រហូតដល់សាលាសន្ធរម៉ុក ខណៈដែរតាមបណ្តោយផ្លូវនេះ ​នៅតែមានភាព​រញ៉េរញ៉ៃ​ គ្មានសណ្ដាប់ធ្នាប់ ដោយសារតែ​បងប្អូន​ប្រជាពលរដ្ឋមួយចំនួនបាន​រំលោភ​យក​ចិញ្ចឹម​ផ្លូវ ​ទ្រូង​ផ្លូវ​ធ្វើការ​លក់ដូររាល់ថ្ងៃ។

ពាក់ព័ន្ធនឹងបញ្ហា​ស្មុគស្មាញ​នេះ រដ្ឋបាលរាជធានីភ្នំពេញ ទុករយៈពេលឲ្យមួយសប្តាហ៍ ដើម្បី​ឲ្យ​អភិបាលខណ្ឌទួលគោក​ ដឹកនាំកម្លាំង ​ក្នុងការរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយនេះ និង​នៅតាម​ផ្លូវមួយចំនួន​ ជុំវិញផ្សារដើមគរ ​ផ្សារនាគមាស​ សំខាន់​ធ្វើយ៉ាង​ណា​ឲ្យតាមដងផ្លូវនានា មាន​សណ្ដាប់ធ្នាប់ និង​មាន​សោភ័ណភាព​ល្អ​ប្រសើរឡើងវិញ។

លោកអភិបាលរង បានបញ្ជាក់ថា កាលពីមុន​យើងប្រើពាក្យ​វែកចក ​តែពេលនេះ​មិនមែនវែកចកទេ គឺ​យើង​អង្គុយបក់ផ្សែង ។ ដូច្នេះយើងមិនអាចអង្គុយបក់ផ្សែងទៅទៀតទេ យើងត្រូវតែមាន​វិធានការ​ម៉ឹងម៉ាត់ ​និង​ទន់ភ្លន់​ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវនេះ ឲ្យបានល្អប្រសើរ។

លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានបញ្ជាក់ផងដែរថា កិច្ចការងារនេះ គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​បែងចែក ​ក្រុមការងារជា២ក្រុម ​ដោយក្រុមទី១ ចាប់ផ្ដើម​អនុវត្តពីម៉ោង០៩យប់រហូតដល់ម៉ោង២ទៀបភ្លឺ ​និង​មួយក្រុមទៀត ចាប់ផ្ដើម​អនុវត្តចាប់​ពី​ម៉ោង០២​ទៀបភ្លឺ រហូតដល់ម៉ោង០៧ព្រឹក ។ ការងារនេះ យើងនឹងធ្វើឲ្យដូចភ្លៀងរលឹម ដោយចាប់​អនុវត្ត​ពី​យប់​ថ្ងៃទី០៤ ខែមិនា ​ឆ្នាំ២០២២នេះតទៅ៕ អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm