មនុស្សយ៉ាងហោចណាស់៤០.០០០នាក់ ត្រូវបានបាញ់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៥ រួមមានអ្នកស្លាប់ជាង១៤.៦០០នាក់ និងរបួសជាង២៦.១០០នាក់ នេះបើយោងតាមស្ថិតិបឋមដែលចេញផ្សាយដោយបណ្ណសារអំពើហិង្សាដោយកាំភ្លើង(GVA)។

ប្រទេសនេះ បានមើលឃើញឧបទ្ទវហេតុបាញ់ប្រហារយ៉ាងច្រើនយ៉ាងហោចណាស់៤០៧ករណីក្នុងឆ្នាំ ២០២៥ ដោយត្រូវបានកំណត់ថាជាការបាញ់ប្រហារដែលមនុស្សបួននាក់ ឬច្រើននាក់ត្រូវបានសម្លាប់ ឬរងរបួស ដោយមិនរាប់បញ្ចូលអ្នកបាញ់ប្រហារណាម្នាក់ដែលអាចត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងឧប្បត្តិហេតុនេះទេ នេះបើយោងតាមបណ្ណសារអំពើហិង្សាដោយកាំភ្លើង(GVA) ជាអង្គការមិនស្វែងរកប្រាក់ចំណេញត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដើម្បីផ្តល់ដំណើរការសាធារណៈដោយសេរីចំពោះព័ត៌មានត្រឹមត្រូវដល់សាធារណជនអំពីអំពើហិង្សាទាក់ទងនឹងកាំភ្លើងនៅសហរដ្ឋអាមេរិក។
ទិន្នន័យក៏បានបង្ហាញផងដែរថា កុមារចំនួន២២៤នាក់ មានអាយុ ១១ ឆ្នាំ ឬតិចជាងនេះ ត្រូវបានសម្លាប់ដោយការបាញ់ប្រហារ ខណៈ៤៦១នាក់ផ្សេងទៀតក្នុងក្រុមអាយុដូចគ្នាបានរងរបួសក្នុងឆ្នាំនេះ។ លើសពីនេះ ក្មេងជំទង់ចំនួន១.០៣០នាក់ដែលមានអាយុពី១២ ដល់១៧ឆ្នាំ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារ និង២.៧៣៣នាក់បានរងរបួស។

ស្ថិតិអ្នកស្លាប់ទាក់ទងនឹងកាំភ្លើងរបស់បណ្ណសារអំពើហិង្សាដោយកាំភ្លើង(GVA) រួមមានឃាតកម្ម ការប្រើប្រាស់កាំភ្លើងការពារខ្លួន និងការបាញ់កាំភ្លើងដោយចៃដន្យ ប៉ុន្តែមិនរាប់បញ្ចូលការធ្វើអត្តឃាតទេ។ ទោះជាយ៉ាងណា ដោយដកស្រង់ការប៉ាន់ស្មានបឋមពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក បណ្ណសារអំពើហិង្សាដោយកាំភ្លើង(GVA)បានរាយការណ៍ថា មនុស្សជាង២៤.០០០នាក់បានស្លាប់នៅក្នុងការធ្វើអត្តឃាតដោយកាំភ្លើងក្នុងឆ្នាំ២០២៥។