នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២៦ នេះ ឯកឧត្តម អ៊ុក សីហា រដ្ឋលេខាធិការតំណាង ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនដល់កងពលធំអន្តរាគមន៍លេខ៣។
ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ប្រតិភូរអមដំណើរ និងមេបញ្ជារងជាច្រើនរូប នៅបរិវេណរដ្ឋបាលសាលាខេត្តព្រះវិហារ។
ឯកឧត្តម អ៊ុក សីហា ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ជូនចំពោះ វីរកងទ័ពជួរមុខ និងក្រុមគ្រួសារមានសមាជិកពលីជីវិតនៅក្នុងសង្រ្គាមឈ្លានពានទឹកដី ដែលនេះគឺជាការលះបង់ដ៏ធំធេង និងគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះប្រជាជាតិទាំងមូល ដែលយើងគ្រប់គ្នាត្រូវតែគោរពស្រឡាញ់ដឹងគុណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។



