ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំបាយដំរាំ ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់ពលរដ្ឋភៀសសឹកជាង ២០០គ្រួសារ

2026/01/03 07:53:56 pm        211

បាត់ដំបង៖ លោក ហោ សុខហេង អនុប្រធានតំណាងឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំបាយដំរាំ បានអញ្ជើញជួបសំណេះសំណាល​សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ ជូនដល់ប្រជាពលរដ្ឋជាង២០០គ្រួសារ ដែលបានភៀសខ្លួនពីតំបន់ព្រំដែនមកស្នាក់នៅផ្ទះសាច់ញាតិ ក្នុងមូលដ្ឋានឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។

តំណាងរដ្ឋបាលស្រុកបាណន់​ និងរដ្ឋបាលឃុំបាយដំរាំ បានថ្លែងអំណរគុណ​ដល់ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបាយដំរាំ ដែលមានឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធាន​ដែលបានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋភៀសសឹក។

ប្រជាពលរដ្ឋភៀសសឹក បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ​ក្រុមការងារចុះមូលដ្ឋាន និង​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានផ្ដល់ការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រជាស្បៀងអាហារ គ្រឿង​ឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាបន្តបន្ទាប់មិនបណ្ដោយ​ឱ្យប្រជាពលរដ្ឋភៀស​សឹកជួបបញ្ហាខ្វះខាតឡើយ។

ប្រជាពលរដ្ឋភៀសសឹក បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលប្រទេសកម្ពុជា និងថៃបានឯកភាពអនុវត្តបទ «ឈប់បាញ់ភ្លាមនៅនឹងកន្លែង»ដែលបានចូលជាធរមានចាប់ពីម៉ោង ១២ និង០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសង្ឃឹមយ៉ាងមុតមាំថា សន្តិភាពនឹងកើតមាន​យូរអង្វែងតទៅមុខ ដើម្បីផ្ដល់ឱកាសឱ្យពួកគាត់បានរស់នៅ និងប្រកបមុខរបររកស៊ីជាប្រក្រតីឡើងវិញ។

ប្រជាពលរដ្ឋភៀសសឹក ជឿជាក់និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបាន​ខិតខំប្រឹងប្រែង​ស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិឡើងវិញ។​ជាមួយគ្នានោះ ប្រជាពលរដ្ឋ​ភៀសសឹក បានបង្ហាញការអបអរសាទរ និងគាំទ្រដែលរាជរដ្ឋាភិបាលកម្ពុជាជ្រើសរើស​យកការ​ចរចាបទឈប់បាញ់ប្រកាន់យកមាគ៌ាសន្តិភាព ​និងការតម្កល់អាយុជីវិត និងសុខទុក្ខរបស់​ប្រជាជនជាអាទិភាព​ចម្បងបំផុត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm