ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកទឹកចិត្តយុវជនជំនាន់ក្រោយឲ្យទាញយកបទពិសោធពីអតីតកាល បន្តមរតកបដិវត្តន៍ និងប្តេជ្ញាពោះបុព្វហេតុដ៏អស្ចារ្យនៃការកសាងប្រទេសចិន ឲ្យក្លាយជាប្រទេសដ៏រឹងមាំមួយ។

ក្នុងអំឡុងពេលទស្សនកិច្ចត្រួតពិនិត្យនៅខេត្តសានស៊ីភាគខាងជើងប្រទេសចិន ក្នុងខែកក្កដា ឆ្នាំ ២០២៥ លោក ស៊ី ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន (CPC) និងជាប្រធានគណៈកម្មការយោធាមជ្ឈិម បានទៅទស្សនកិច្ចបូជនីយដ្ឋាននៃយុទ្ធនាការដ៏សំខាន់មួយ ក្នុងអំឡុងពេលសង្គ្រាមតស៊ូរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។

យុទ្ធនាការកងវរសេនាធំមួយរយ បានកើតឡើង នៅពីក្រោយខ្សែបន្ទាត់របស់សត្រូវ នៅភាគខាងជើងប្រទេសចិន ចាប់ពីខែសីហា ឆ្នាំ១៩៤០ ដល់ខែមករា ឆ្នាំ១៩៤១ ក្នុងអំឡុងពេលសង្គ្រាមតស៊ូ។ វាគឺជាជ័យជម្នះដ៏សំខាន់មួយដែលសម្រេចបាននៅពេលដែលការតស៊ូរបស់ចិនប្រឆាំង នឹងការឈ្លានពានរបស់ជប៉ុន គឺស្ថិតក្នុងស្ថានភាពលំបាក ហើយបរិយាកាសនៃការសម្របសម្រួល និងការចុះចាញ់ គឺអាចមើលឃើញយ៉ាងច្បាស់។
នៅបូជនីយដ្ឋានដែលផ្តល់កិត្តិយសយុទ្ធជននៃយុទ្ធនាការកងវរសេនាធំមួយរយ លោក ស៊ី បានដាក់កន្ត្រកផ្កា ដើម្បីគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី៕