សហរដ្ឋអាមេរិកបើកការវាយប្រហារទ្រង់ទ្រាយធំលើវ៉េណេស៊ុយឡា ខណៈប្រទេសនេះ ដាក់ក្នុងគ្រាអាសន្ន
លោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) បាននិយាយនៅថ្ងៃសៅរ៍ថា កងកម្លាំងអាមេរិក បានចាប់ខ្លួន មេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បន្ទាប់ពីបានបើកការវាយប្រហារទ្រង់ទ្រាយធំមួយលើប្រទេសអាមេរិកខាងត្បូងនេះ។
លោក ត្រាំ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា៖«សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារទ្រង់ទ្រាយធំដោយជោគជ័យប្រឆាំងនឹងប្រទេសវ៉េណេស៊ុយអេឡា និងមេដឹកនាំរបស់ខ្លួន គឺប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ដែលត្រូវបានចាប់ខ្លួន និងត្រូវបញ្ជូនតាមយន្តហោះចេញពីប្រទេសនេះ រួមជាមួយភរិយារបស់ខ្លួន គឺលោកស្រី Cilia Flores »។
«ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងរួមគ្នាជាមួយការអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក»៕
