នៅថ្ងៃទី៤ខែមករា ឆ្នាំ២០២៦ លោក យុន លីនណេ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្ត លោក ឌុច គិមដម នាយករងរដ្ឋបាលខេត្ត និងក្រុមការងារគណ:កម្មការគ្រប់គ្រងមណ្ឌលភៀសសឹកវត្តជ្រោយនាងងួន បានដឹកនាំបងប្អូនភៀសសឹករៀបចំតម្លើងរោងស្នាក់នៅចំនួន១០០រោង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ដេីម្បីរៀបចំបងប្អូនបានស្នាក់នៅឱ្យសមរម្យក្នុងភូមិសាស្ត្រខេត្តសៀមរាប។
ជាមួយគ្នានេះ បងប្អូនភៀសសឹកដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ដែលបានគិតគូរខ្ពស់ទាំងការផ្គត់ផ្គង់អាហារ សុខភាព និងការស្នាក់នៅឱ្យបានសមរម្យដូចការរៀបចំតម្លេីងរោងស្នាក់នៅនាពេលនេះ។




