អាជ្ញាធរបាននិយាយថា អាកាសយានដ្ឋានចំនួនបីក្នុងចំណោមបួនរបស់ទីក្រុងមូស្គូ ត្រូវបានបិទការចរាចរណ៍ផ្លូវអាកាសកាលពីថ្ងៃអាទិត្យ ទី៤ ខែមករា បន្ទាប់ពីអ៊ុយក្រែនបានបង្ហោះយានដ្រូនរាប់សិបគ្រឿងនៅរដ្ឋធានីរបស់រុស្ស៊ី។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា ការលុកលុយទាំងនេះបាននាំឱ្យមានការពន្យារពេលជើងហោះហើរជាច្រើនលើកច្រើនសារ រួមទាំងនៅអាកាសយានដ្ឋាន Vnukovo ដែលមមាញឹកបំផុតទីពីររបស់ទីក្រុងមូស្គូ។

អ៊ុយក្រែន ដែលខ្លួនឯងបានទប់ទល់ទៅនឹងរលកនៃការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីពេញមួយសង្គ្រាមជិតបួនឆ្នាំនេះ ពុំបានធ្វើអត្ថាធិប្បាយភ្លាមៗនោះទេ។ អ្នកនាំពាក្យរបស់និយតករអាកាសចរណ៍រុស្ស៊ី លោក Rosaviatsia បានប្រកាសពីការបិទអាកាសយានដ្ឋាន។

លោក បាននិយាយនៅលើបណ្តាញ Telegram ថា «ការរឹតបន្តឹងគឺចាំបាច់ដើម្បីធានាបានសុវត្ថិភាពជើងហោះហើរ»។ លោកបាននិយាយនៅក្នុងសេចក្តីប្រកាសក្រោយៗមកទៀតថា អាកាសយានដ្ឋាននីមួយៗ បានបើកដំណើរការឡើងវិញដោយផ្នែកក្នុងរយៈពេលមិនដល់មួយម៉ោងនោះទេបន្ទាប់ពីការបិទ។ លោក Sergei Sobyanin អភិបាលក្រុងមូស្គូបានប្រកាសនៅក្នុងការបង្ហោះលើបណ្តាញ Telegram ជាបន្តបន្ទាប់ថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់យានដ្រូនយ៉ាងហោចណាស់២៧ គ្រឿងដែលសំដៅឆ្ពោះទៅរដ្ឋធានី កាលពីថ្ងៃអាទិត្យ។
រុស្ស៊ី ដែលបានចាប់ផ្តើមការវាយប្រហារដោយយោធាទ្រង់ទ្រាយធំលើប្រទេសជិតខាងខ្លួនក្នុងឆ្នាំ ២០២២ បានបិទដែនអាកាសរបស់ខ្លួនម្តងហើយម្តងទៀត ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន។