សម្តេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញសួរសុខទុក្ខ វីរយុទ្ធជន​ការពារ​បូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួសកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះកេតុមាលា

2026/01/05 07:31:52 pm        409

សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងលោកជំទាវ នាព្រឹកថ្ងៃទី ៥ ខែ​មករា​ ឆ្នាំ២០២៦ បានអញ្ជើញសួរសុខទុក្ខ វីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែល​រង​របួស​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។

សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បាន​នាំ​ប្រសាសន៍​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​​ឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​លោកជំទាវបណ្ឌិត សូមឱ្យវីរកងទ័ពឆាប់ជាសះស្បើយ និងមានកម្លាំងមាំមួនឡើងវិញ។

នៅក្នុងឱកាសសួរសុខទុក្ខនេះ សម្តេចនិង ឯកឧត្តម នាយឧត្តមសេនីយ៍ បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និងថវិកា ជូនដល់វីរកងទ័ព វីរនគរបាល ដែលកំពុងសម្រាកព្យាបាល និង បាន​កោត​សរសើរ​ខ្ពស់ នូវវីរៈភាពដ៏អង់អាចក្លាហានឈរជើង ការពារជាតិមាតុភូមិ និង​ការ​លះ​បង់​ដើម្បី​ការ​ពារបូរណភាពទឹកដីពីសំណាក់យោធាថៃ និងបានផ្តល់អំណោយ ជូនមន្ទីរព្រះកេតុមាលា ដើម្បី​បម្រើ​ការក្នុងមន្ទីរពេទ្យជូនដល់យោធិន ក្រុមគ្រួសារយោធិន និងប្រជាជនទូទៅ ដែល​មក​សម្រាក​ព្យាបាលជំងឺ និងរបួស។ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវ និងជំរុញឲ្យភាគីថៃ គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍​រួម​ស្តីពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​រវាងកម្ពុជា និងថៃ។

តាមរយៈសកម្មភាពដ៏វិសេសវិសាលនេះ បានបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ យកចិត្តទុក​ដាក់​បំផុត​របស់រាជរដ្ឋាភិបាលកម្ពុជាជូនវីរកងទ័ព ក្នុងនោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បាន​សង្កត់ធ្ងន់នូវការប្តេជ្ញាចិត្តរបស់ខ្លួនថា៖ "មិនដែល​បោះបង់​កង​ទ័ព​របស់​យើង​ណា​ម្នាក់​ចោល​នោះ​ឡើយ ​មិនថាក្នុងកាលៈទេសៈណាក៏ដោយ" នឹងបានមានប្រសាសន៍ផ្តាំផ្ញើរដល់ វីរយុទ្ធជន ដែល​រងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា សូមសម្រាកឲ្យបានច្រើន ញុំា​ឲ្យ​បាន​គ្រប់​គ្រាន់ ស្តាប់តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យឲ្យបានត្រឹមត្រូវ និង សូមជូនពរឲ្យ​បង​ប្អូន​ឆា​ប់​ជា​សះពីរបួស ដើម្បីឆាប់បានវិលត្រឡប់ទៅលំនៅឋានជួបជុំក្រុមគ្រួសារវិញនៅពេលខាងមុខ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm