ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញពិនិត្យការបន្តរៀបចំជម្រកចល័តសម្រាប់ជនភៀសសឹកស្នាក់នៅ តាមបណ្តាមណ្ឌលសុវត្ថិភាព។
ការរៀបជម្រកចល័តនេះ គឺជាផែនការឆ្លើយតប និងជាការគិតគូររបស់រាជរដ្ឋាភិបាលទៅលើបញ្ហាចំពោះមុខ មិនថាទាំងគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស និងគ្រោះមហន្តរាយបង្កឡើងដោយគ្រោះធម្មជាតិ។




