កងទ័ពរដ្ឋាភិបាលយេម៉ែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ បានចូលទៅក្នុងទីក្រុងកំពង់ផែសមុទ្រអារ៉ាប់ Mukalla កាលពីថ្ងៃអាទិត្យ ទី៤ ខែមករា បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសថា ខ្លួនបានដណ្តើមយកមកវិញកំពង់ផែភាគខាងកើត និងទីរួមខេត្ត Hadramout ពីក្រុមផ្តាច់ខ្លួនភាគខាងត្បូងគាំទ្រដោយប្រទេសអារ៉ាប់រួម។

ជ័យជម្នះយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាលចាប់តាំងពីថ្ងៃសុក្រ ទី៣ ខែមករា បានដណ្តើមយកមកវិញ ពីក្រុមផ្តាច់ខ្លួនដ៏សំខាន់គាំទ្រដោយប្រទេសអារ៉ាប់រួម គឺក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង(STC)។ កងកម្លាំងដែលគាំទ្រដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានគ្រប់គ្រងទីតាំងសំខាន់ៗនៅក្នុងខេត្ត Hadramout ជាខេត្តធំមួយមានវាលខ្សាច់តាមបណ្តោយព្រំដែនប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ប្រទេសយេម៉ែន ដែលបានបែងចែករយៈពេលមួយទសវត្សរ៍មកហើយរវាងតំបន់សង្គ្រាម បានស្ថិតនៅទីតាំងយុទ្ធសាស្ត្រខ្ពស់រវាងប្រទេសនាំចេញប្រេងកំពូលរបស់ពិភពលោកគឺប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងច្រកសមុទ្រ Bab al-Mandab ដែលការពារផ្លូវសមុទ្រដ៏សំខាន់រវាងអឺរ៉ុប និងអាស៊ី។
វិបត្តិនេះ បានចាប់ផ្តើមកាលពីដើមខែមុននៅពេលដែលក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង(STC) បានដណ្តើមយកទឹកដីជាច្រើន រួមទាំងខេត្ត Hadramout ដោយបង្កើតការគ្រប់គ្រងយ៉ាងរឹងមាំលើទឹកដីទាំងមូលនៃអតីតរដ្ឋយេម៉ែនខាងត្បូងដែលបានបញ្ចូលគ្នាជាមួយភាគខាងជើងក្នុងឆ្នាំ ១៩៩០។