ការស្តារផលិតកម្មប្រេងឡើងវិញដល់កម្រិតអតិបរមានៅវ៉េណេស៊ុយអេឡា អាចចំណាយពេលរាប់ទសវត្សរ៍

2026/01/05 10:04:41 pm        324

អ្នកជំនាញថាមពលអាមេរិក លោក Tom Kloza បានប្រាប់សារព័ត៌មាន TASSថា ការស្តារផលិតកម្មប្រេងនៅវ៉េណេស៊ុយអេឡាឡើងវិញដល់កម្រិតអតិបរមា ដែលបានឃើញនៅចុងសតវត្សរ៍ចុងក្រោយ និងដើមសតវត្សរ៍នេះ អាចចំណាយពេលរាប់ទសវត្សរ៍។

យោងតាមលោក Kloza បានឲ្យដឹងថា «កម្រិតខ្ពស់បំផុតសម្រាប់ការផលិតប្រេងរបស់វ៉េណេស៊ុយអេឡាគឺ ៣,៥លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងឆ្នាំ ១៩៩៧» ខណៈពេលដែល «ការផលិតថ្មីៗនេះ ត្រូវបានវាយតម្លៃប្រហែល ៩០០.000 បារ៉ែល ក្នុងមួយថ្ងៃ ដោយប្រហែលជា ៥០០.000-៥៥០.000 បារ៉ែល ក្នុងមួយថ្ងៃ ត្រូវបានបម្រុងទុកសម្រាប់នាំចេញ~។

លោក Kloza ដែលបច្ចុប្បន្នជាអ្នកវិភាគទីផ្សារប្រេងសំខាន់ នៅក្រុមហ៊ុនប្រឹក្សាយោបល់អាមេរិក Turner Mason & Co. និងក៏គ្រប់គ្រងក្រុមហ៊ុនប្រឹក្សាយោបល់ផ្ទាល់ខ្លួនរបស់លោក គឺ Kloza Advisors LLC បាននិយាយថា៖«ត្រឡប់ទៅឆ្នាំ ១៩៩៧ ក្រុមហ៊ុនអាមេរិកម្តងម្កាលនាំចូលប្រេងវ៉េណេស៊ុយអេឡាប្រហែល ១,៤ លានបារ៉ែល ក្នុងមួយថ្ងៃ»។

អ្នកជំនាញរូបនេះ បានព្យាករថា៖«ការស្តារផលិតកម្មប្រេងរបស់វ៉េណេស៊ុយអេឡា គឺជាអ្វីមួយដែលនឹងចំណាយពេលរាប់ទសវត្សរ៍"។ លោក Kloza បានចង្អុលបង្ហាញថា៖«ក្រុមហ៊ុនប្រេងធំៗរបស់សហរដ្ឋអាមេរិក បានវិនិយោគប្រហែល ៥៥ ពាន់លានដុល្លារ ក្នុងការរុករក និងផលិតកម្មកាលពីឆ្នាំមុន។ ក្រុមហ៊ុន Rystad Energy ជឿជាក់ថា វាអាចត្រូវការច្រើនជាងពីរដង ដើម្បីនាំផលិតកម្មប្រេងរបស់វ៉េណេស៊ុយអេឡាត្រឡប់ទៅកម្រិតដែលបានឃើញនៅដើមសតវត្សរ៍ទី២១។ វាអាចងាយស្រួលណាស់ជាមួយនឹងរដ្ឋ    បាលដែលមានភាពរួសរាយរាក់ទាក់ ក្នុងការទទួលបានពីរលានបារ៉ែល ក្នុងមួយថ្ងៃ ប៉ុន្តែវានឹងកើតឡើង នៅពេលក្រោយនៃទសវត្សរ៍នេះ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm