អាជ្ញាធរអ៊ុយក្រែន បាននិយាយនៅថ្ងៃចន្ទ (៥ មករា) នេះថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ពេញមួយយប់ទៅលើទីក្រុងគីវ និងតំបន់នានារបស់រដ្ឋធានី បានសម្លាប់មនុស្សមួយចំនួន នៅក្នុងអ្វីដែលហាក់ដូចជាការស្លាប់លើកដំបូងបំផុតដែលត្រូវបានរាយការណ៍ ក្នុងការវាយប្រហាររបស់រុស្ស៊ី ទៅលើរដ្ឋធានីអ៊ុយក្រែន នៅឆ្នាំថ្មី ២០២៦ នេះ។

សេវាសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែន បាននិយាយថា ការវាយប្រហារនោះបានដុតបំផ្លាញមណ្ឌលសុខភាពមួយនៅក្នុងស្រុក Obolonskyi ក្នុងតំបន់ភាគខាងជើងនៃទីក្រុងគីវ ជាទីដែលអគារអ្នកជំងឺកំពុងដំណើរការ។ សេវានេះបន្ថែមនៅលើកម្មវិធីផ្ញើសារតេលេក្រាមថា បន្ទាប់ពីអគ្គិភ័យត្រូវបានពន្លត់ មានសាកសពត្រូវបានគេរកឃើញនៅខាងក្នុង ព្រមទាំងមានអ្នករបួស និងអ្នកជម្លៀសជាច្រើនទៀត។
អភិបាលតំបន់អ៊ុយក្រែន លោក Mykola Kalashnyk បាននិយាយលើតេលេក្រាមថា រុស្ស៊ីក៏បានវាយប្រហារទីក្រុង និងភូមិនានានៅទូទាំងតំបន់គីវផងដែរ ដោយបានបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ព្រមទាំងបានសម្លាប់ជនស៊ីវិលនៅក្នុងស្រុក Fastiv ភាគនិរតីនៃរដ្ឋធានី។
មិនមានការអត្ថាធិប្បាយភ្លាមៗពីរុស្ស៊ីទេ ប៉ុន្តែភាគីជម្លោះទាំងពីរតែងបដិសេធថា ខ្លួនមិនកំណត់គោលដៅលើជនស៊ីវិល ក្នុងការវាយប្រហារឡើយ៕


