លទ្ធផលមួយទៀតដែលចេញមកពីការវិភាគមុខងារក្រសួង ស្ថាប័ន គឺ «ការរៀបចំ​មុខ​ងារ​បណ្តុះ​បណ្តាល​ នៃគ្រឹះស្ថានចំណុះក្រសួង ស្ថាប័ននីមួយៗ»

2026/01/05 11:01:06 pm        415

ក្រោយបានអនុវត្ត ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័នរួចមក ក្រសួង​មុខងារសាធារណៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែល​ទទួល​បន្ទុក​លើ​ការ​ងារ​​កែ​ទម្រង់រដ្ឋបាលសាធារណៈ បានរកឃើញស្ថានភាពជាបន្តបន្ទាប់ ដែលទាមទារឱ្យសិក្សា ពិភាក្សា និងកែលម្អកាន់តែប្រសើរ។ បន្ថែមលើការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន នីមួយៗ ការរៀបចំអគ្គលេខាធិការដ្ឋានក្រសួង ស្ថាប័ន រួមទាំងការរៀបចំមុខងារគាំទ្រនានា ដែល​ជា​សិមទ្ធផលនៃការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ សញ្ញាណ​មួយ​ទៀត​ដែល​ក្រុមការងារវិភាគមុខងារបានសង្កេតឃើញគឺ «ការរៀបចំមុខងារបណ្តុះបណ្តាល របស់​គ្រឹះ​ស្ថាន​បណ្តុះបណ្តាល នៅតាមក្រសួង ស្ថាប័ន»។

ក្រុមការងារបច្ចេកទេសបានរកឃើញថា ក្រសួង ស្ថាប័នមិនតិចជាង២៧ នោះទេ ដែល​មាន​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាលចំណុះ ក្រសួង ស្ថាប័នរបស់ខ្លួន។ ក្នុងនោះក្រោយ​បាន​សិក្សា​ពិនិត្យ​ជាក់​ស្តែង គ្រឹះស្ថាន​បណ្តុះបណ្តាល​មួយ​ចំនួន​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នៃ​ការ​អនុវត្ត​ការងារ​ជាន់​ភារ​កិច្ច​គ្នា ឬការបណ្តុះបណ្តាលដូចគ្នា ឬប្រហាក់ប្រហែលគ្នា ឬប្រកួតប្រជែងគ្នា និងមិន​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា មិនគាំទ្រគ្នា ខណៈការកំណត់សមត្ថកិច្ច មុខងារ និងរចនាសម្ព័ន្ធ​ក៏​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​នៅឡើយ។ ទន្ទឹមនោះ មានគ្រឹះស្ថានមួយចំនួន មិនបានអនុវត្តមុខងារ​ដែល​ជា​សមត្ថកិច្ច​របស់ខ្លួន ឬអនុវត្តមុខងារច្រើនក្នុងពេលតែមួយ ដែលប្រឈមជាមួយ​ការ​ធានា​គុណ​ភាព​ និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល និងទាមទារការចំណាយច្រើនលើបន្ទុកបុគ្គលិក និង​ប្រតិ​បត្តិការប្រចាំថ្ងៃជាដើម។ ទាំងនេះជាហេតុផលត្រួសៗមួយចំនួន ដែលតម្រូវឱ្យមានការសិក្សា ពិភាក្សា​ជាចាំបាច់ ក្នុងបរិបទនៃការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈកា​រ​ដាក់​ចេញ​នូវ​វិធាន​ការ​នានា ទាំងរយៈពេលខ្លី និងរយៈពេលវែង។

គួររម្លឹកដែរថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័នជាផ្នែក​មួយ​នៃ​ការ​អនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការ​ពង្រឹង​សម​ត្ថ​ភាព​ និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ឈរលើអភិក្រម «ពង្រឹងជាជាងពង្រីក»។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm