ផលវិបាកកើតចេញពីការវាយប្រហារដោយការលួចដុតនៅលើស្ពានមួយកន្លែង បណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់មួយចំនួននៃទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បានបន្តកាលពីថ្ងៃអាទិត្យ ទី៤ ខែមករា ដោយគ្រួសាររាប់ពាន់នៅតែគ្មានអគ្គិសនីប្រើប្រាស់ ហើយរំពឹងថានឹងមានអាកាសធាតុត្រជាក់បន្ថែមទៀត។ អង្គភាពសេវាសង្គ្រោះបន្ទាន់ និងអង្គការជំនួយបានប្រើប្រាស់សាលកីឡាក្នុងតំបន់ ដោយផ្តល់នូវជម្រើសសម្រាប់ពេលយប់ ផ្តល់កន្លែងសម្រាប់កម្តៅខ្លួន និងទទួលបានអ៊ីនធឺណិត និងអគ្គិសនីប្រើប្រាស់។

ដោយប្រជាជនជាច្រើន បានផ្លាស់ប្តូរទៅកាន់ផ្ទះរបស់មិត្តភក្តិ ឬកន្លែងស្នាក់នៅបណ្តោះអាសន្ន មានមនុស្សមួយចំនួនបានចូលមកជាបន្តបន្ទាប់ ជាចម្បងភ្ជាប់អ៊ីនធឺណិតដើម្បីទទួលបានព័ត៌មានថ្មីៗអំពីស្ថានភាព។ ខណៈមនុស្សជាច្រើន បាននិយាយអំពីសុទិដ្ឋិនិយមនៃជំនួយដែលកំពុងផ្តល់ឲ្យ អ្នកផ្សេងទៀតក៏មានកំហឹងចំពោះពេលវេលារង់ចាំ និងជម្រើសថែទាំសម្រាប់សាច់ញាតិវ័យចំណាស់។
អាជ្ញាធរបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា មូលហេតុគឺអគ្គិភ័យនៅលើស្ពានខ្សែកាបមួយឆ្លងកាត់ព្រែកជីក Teltow ជិតរោងចក្រថាមពល Lichterfelde ដែលបានបំផ្លាញខ្សែកាបជាច្រើន។
អាជ្ញធរនិយាយថា ពួកគេកំពុងធ្វើការយ៉ាងសកម្មដើម្បីស្តារខ្សែកាបឡើងវិញ និងស្វែងរកដំណោះស្រាយ ហើយថាមពលត្រូវបានគេរំពឹងថានឹងស្តារឡើងវិញដល់អតិថិជនទាំងអស់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦។ កាលពីថ្ងៃអាទិត្យ អ្នកតវ៉ាមួយក្រុម បានអះអាងដោយបើកចំហអំពីការទទួលខុសត្រូវចំពោះអគ្គិភ័យនេះ ដោយនិយាយថាវាជាការតវ៉ាប្រឆាំងឥន្ធនៈហ្វូស៊ីលនៅក្នុងប្រទេសអាល្លឺម៉ង់។
