ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យ (៤ មករា) ថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងបង្កើនពន្ធថែមទៀតលើប្រទេសឥណ្ឌា ប្រសិនបើទីក្រុងញូវដែលី មិនបំពេញតាមតម្រូវការរបស់សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ការទិញប្រេងរបស់រុស្ស៊ី ទេនោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Trump ក៏បានលើកឡើងពីភាពមិនសប្បាយចិត្តខ្លាំងរបស់លោកលើបញ្ហានេះ។ លោក Trump បានឆ្លើយតបសំណួរមួយស្តីពីការទិញប្រេងរបស់រុស្ស៊ីថា “ពួកគេធ្វើពាណិជ្ជកម្មនឹងគ្នា ហើយអាមេរិកអាចដំឡើងពន្
ធលើពួកគេយ៉ាងឆាប់រហ័សបំផុត”។
ក្រសួងពាណិជ្ជកម្មឥណ្ឌា មិនទាន់ឆ្លើយតបភ្លាមៗចំពោះការព្រមានដំឡើងពន្ធកាន់តែខ្ពស់នេះទេ។ គួរឱ្យដឹងថា បច្ចុប្បន្ន សហរដ្ឋអាមេរិកបានដំឡើងពន្ធនាំចូលទ្វេដងលើទំនិញឥណ្ឌាដល់ ៥០% រួចទៅហើយកាលពីឆ្នាំមុន ជាការពិន័យចំពោះការទិញប្រេងរបស់រុស្ស៊ី។ បើទោះបីជាមានពន្ធខ្ពស់ក៏ដោយ ការនាំចេញរបស់ឥណ្ឌា ទៅកាន់អាមេរិក នៅតែកើនឡើងយ៉ាងខ្លាំងក្នុងខែវិច្ឆិកា កន្លងទៅ។
លោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានជជែកតាមទូរសព្ទជាមួយលោក Trump យ៉ាងហោចណាស់ ៣ដងមកហើយ ចាប់តាំងពីប្រធានាធិបតីអាមេរិករូបនេះបានដំឡើងពន្ធគយលើទំនិញឥណ្ឌា ប៉ុន្តែការពិភាក្សានៅតែមិនទាន់ចេញលទ្ធផលច្បាស់លាស់នៅឡើយ៕