ចិន ស្វះស្វែងពង្រឹងចំណងមិត្តភាពជាមួយអៀរឡង់ ដើម្បីជំរុញទំនាក់ទំនងជាមួយសហភាពអឺរ៉ុប

2026/01/05 11:34:42 pm        59

ប្រធានាធិបតីចិន លោក Xi Jinping បានប្រាប់នាយករដ្ឋមន្ត្រីអៀរឡង់ នៅថ្ងៃចន្ទ (៥ មករា) នេះថា ប្រទេសចិន មានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយអៀរឡង់ ហើយក៏ចង់ស្វះស្វែងរកលទ្ធផលដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយដាក់ចំណងមិត្តភាពទ្វេភាគីឱ្យកាន់តែរឹងមាំ ជាមធ្យោបាយមួយដើម្បីជំរុញទំនាក់ទំនងជាមួយប្លុកអឺរ៉ុប។

របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា លោក Xi បានសង្កត់ធ្ងន់លើការគោរពគ្នាទៅវិញទៅមក និងការសម្រេចបានលទ្ធផលឈ្នះ-ឈ្នះ ថាជា «បទពិសោធន៍ដ៏មានតម្លៃ» សម្រាប់ការអភិវឌ្ឍរយៈពេលវែង និងស្ថិរភាពនៃចំណងមិត្តភាពចិន-អៀរឡង់ ក្នុងសុន្ទរកថាបើករបស់លោកនៃកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ Micheal Martin។

ចិនបានបង្ហាញចំណាប់អារម្មណ៍កាន់តែខ្លាំងឡើង ក្នុងការចូលរួមជាមួយបណ្តាប្រទេសសហភាពអឺរ៉ុប ជាលក្ខណៈបុគ្គល ខណៈទំនាក់ទំនងជាមួយទីក្រុងព្រុចសែល នៅតែមិនអំណោយផល។ ទីក្រុងប៉េកាំង ក៏បានចាត់ទុកកិច្ចប្រជុំទ្វេភាគី ថាជាមធ្យោបាយមួយសម្រាប់បង្ហាញទស្សនៈរបស់ខ្លួនលើទំនាក់ទំនងជាមួយសហភាពអឺរ៉ុបផងដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ លោក Xi បានថ្លែងប្រាប់លោក Martin ថា ចិន និងសហភាពអឺរ៉ុប គួរតែផ្តោតលើរយៈពេលវែង ប្រកាន់យកវិធីសាស្រ្តប្រកបដោយគោលបំណង និងសមហេតុផល ចំពោះការខ្វែងគំនិតរបស់ពួកគេ ហើយសម្លឹងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        105
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        143
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm