លោក Hussein Al-Sheikh អនុប្រធានអាជ្ញាធរប៉ាឡេស្ទីន បានពិភាក្សាអំពីបញ្ហាសន្តិសុខ និងការទូត ក្នុងអំឡុងពេលកិច្ចប្រជុំដាច់ដោយឡែកពីគ្នា នៅទីក្រុងគែរ ជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdel Ati និងលោក Hassan Rashad នាយកសេវាស៊ើបការណ៍សម្ងាត់ទូទៅអេហ្ស៊ីប។

លោក Al-Sheikh បានជម្រាបជូនមន្ត្រីអេហ្ស៊ីបអំពីការវិវត្តថ្មីៗទាក់ទងនឹងទឹកដីដែលគ្រប់គ្រងដោយអ៊ីស្រាអែល ដោយមានវត្តមានរបស់ឧត្តមសេនីយ៍ Majed Faraj ប្រធានសេវាស៊ើបការណ៍សម្ងាត់ទូទៅ ប៉ាឡេស្ទីន។
ការពិភាក្សាកាលពីថ្ងៃអាទិត្យ ក៏បានផ្តោតទៅលើយុទ្ធសាស្ត្រសម្រាប់សម្រេចបាននូវស្ថិរភាព និងសន្តិសុខសម្រាប់ប្រជាជនប៉ាឡេស្ទីន និងឈានទៅដល់ដំណាក់កាលទី ២ នៃផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) សម្រាប់តំបន់ហ្កាហ្សា ដូចដែលបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Wafa។
មន្ត្រីទាំងអស់មានគោលបំណងកែលម្អការសម្របសម្រួល និងការពិគ្រោះយោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលប៉ាឡេស្ទីនដែលត្រូវបានបំផ្លាញដោយអ៊ីស្រាអែល និងតំបន់ដ៏ទូលំទូលាយនេះ កំពុងជួបប្រទះ។
លោក Al-Sheikh អាចនឹងក្លាយជាប្រធានាធិបតីប៉ាឡេស្ទីន ក្នុងករណីតំណែងនេះនៅក្នុងអាជ្ញាធរប៉ាឡេស្ទីនទំនេរ ដែលបច្ចុប្បន្នត្រូវបានដឹកនាំដោយលោក ម៉ាខ្មូដ អាបាស ( Mahmoud Abbas) អាយុ ៩០ ឆ្នាំ ហើយនោះ៕
