កាលពីថ្ងៃអាទិត្យម្សិលមិញ ទាហាន និងនគរបាលប្រេស៊ីល បានល្បាតព្រំដែនជាមួយវេណេស៊ុយអេឡា បន្ទាប់ពីប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ដែលបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro និងនាំខ្លួនលោកទៅកាន់ទីក្រុងញូវយ៉ក ដើម្បីប្រឈមការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន ។

ក្រុមមន្រ្តីប្រេស៊ីល មាននូវជំនួបគណៈរដ្ឋមន្រ្តីបន្ទាន់មួយកាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សាលើស្ថានភាព ក្នុងនោះលំហូរខ្ពស់បំផុតដែលអាចកើតឡើងនៃជនភៀសខ្លួនវេណេស៊ុយអេឡា នៅតាមព្រំដែន ស្ថិតនៅក្នុងចំណោមបញ្ហាសំខាន់ ។
ក្រសួងការបរទេសប្រេស៊ីល និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពុំមានបំលាស់ទីខុសប្រក្រតីនោះទេនៅតាមព្រំដែន ត្រង់ចំណុចឆ្លងកាត់ដ៏សំខាន់សម្រាប់ជនភៀសខ្លួនវេណេស៊ុយអេឡានៅក្នុងតំបន់ និងជាទីដែលប្រស៊ីលគ្រប់គ្រងប្រតិបត្តិការ ដើម្បីជួយពួកគេ ចាប់តាំងពីឆ្នាំ ២០១៨រហូតមក ។
រដ្ឋាភិបាលប្រេស៊ីល បានរាយការណ៍កាលពីឆ្នាំមុនថា ប្រេស៊ីលបានទទួលយកពលរដ្ឋវេណេស៊ុយអេឡាជាង ១៥ម៉ឺននាក់ ៕
