រុស្ស៊ី៖ យោងតាមក្រុមឃ្លាំមើលការតវ៉ាឯករាជ្យ នគរបាលបានចាប់ខ្លួនមនុស្សជាង ៤,៣០០នាក់កាលពីថ្ងៃអាទិត្យក្នុងក្បួនតវ៉ាដ៏ធំ ប្រឆាំងនឹងការឈ្លានពានចូលអ៊ុយក្រែនរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ យោងតាមវីដេអូដែលបានបង្ហោះនៅតាមបណ្ដាញសង្គមដោយក្រុមប្រឆាំង និងក្រុមអ្នកសរសេរអត្ថបទបង្ហោះក្នុងប្លុក ក្រុមអ្នកតវ៉ារាប់ពាន់នាក់កាន់បដាស្រែកពាក្យថា គ្មានសង្គ្រាម និងសមមុខអ្នកហើយ។

ក្រុមអ្នកតវ៉ារាប់សិបនាក់នៅក្នុងតំបន់ Urals នៃទីក្រុង Yekaterinburg ត្រូវបានបង្ហាញឲ្យឃើញពីការចាប់ខ្លួន។ វីដេអូមួយទៀតបង្ហាញពីអ្នកតវ៉ាម្នាក់ត្រូវបាននគរបាលវាយតប់ នៅលើដីនៅក្នុងការបង្ក្រាបកុបកម្ម។ ចំណែកក្រសួងមហាផ្ទៃរុស្ស៊ីបាននិយាយកាលពីពេលថ្មីៗនេះថា នគរបាលបានឃុំខ្លួនមនុស្សប្រហែល ៣,៥០០នាក់រួមទាំង ១,៧០០នាក់នៅក្នុងទីក្រុង Moscow និង ៧៥០នាក់នៅទីក្រុង St Petersburg និង ១,០៦១នាក់នៅក្នុងទីក្រុងផ្សេងៗទៀត។ ក្រសួងខាងលើបាននិយាយថា មនុស្ស ៥,២០០នាក់បានចូលរួមការតវ៉ាទាំងនោះ។

ក្រុមឃ្លាំមើលការតវ៉ា OVD-Info បាននិយាយថា ខ្លួនបានកត់ត្រាមនុស្សយ៉ាងហោចណាស់ ៤,៣៦៦នាក់ត្រូវបានឃុំខ្លួននៅក្នុងទីក្រុងផ្សេងៗគ្នាចំនួន ៥៦។ ក្រុមនេះបាននិយាយថា ការចាប់ខ្លួនកាលពីថ្ងៃអាទិត្យបាននាំឲ្យចំនួនសរុបនៃមនុស្សដែលត្រូវបានចាប់ខ្លួន ក្នុងការតវ៉ាប្រឆាំងសង្គ្រាមនានាចាប់តាំងពីការឈ្លានពានបានចាប់ផ្ដើមកាលពីថ្ងៃទី២៤ ខែកុម្ភៈបានឡើងដល់ជាង ១០,០០០នាក់៕
អត្ថបទ៖ សុខមាន