ប្រធានាធិបតីកូឡុំប៊ីបដិសេធការគំរាមកំហែងរបស់លោក Trump ដោយបញ្ជាក់ថា «ល្មមឈប់បង្កាច់បង្ខូច» ទៅ

2026/01/06 12:21:26 am        74

ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro កាលពីថ្ងៃអាទិត្យ (ទី៤ ខែមករា ឆ្នាំ២០២៦) បានច្រានចោលការគំរាមកំហែងរបស់សមភាគីអាមេរិក លោក Donald Trump ដែលក៏បានចោទប្រកាន់លោកផងដែរថា ជាអ្នកជួញដូរគ្រឿងញៀន។

កងកម្លាំងអាមេរិកបានវាយប្រហារទីក្រុងការ៉ាកាស កាលពីព្រឹកព្រលឹមថ្ងៃទី៣ ខែមករា ដោយទម្លាក់គ្រាប់បែកលើគោលដៅយោធា អំឡុងពេលមានការវាយឆ្មក់ចាប់ខ្លួនភ្លាមៗយ៉ាងឆាប់រហ័សដ៏គួរឲ្យភ្ញាក់ផ្អើល ដើម្បីទម្លាក់មេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro ពីអំណាច និងអះអាងនូវការគ្រប់គ្រងរបស់ទីក្រុងវ៉ាស៊ីនតោនលើប្រទេសអាមេរិកខាងត្បូងដែលសម្បូរដោយប្រេងមួយនេះ។

ហើយអំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One កាលពីថ្ងៃទី៤ ខែមករា លោក Trump បានធ្វើការគំរាមកំហែងស្រដៀងគ្នា ក្នុងការមានវិធានការយោធាប្រឆាំងនឹងកូឡុំប៊ី ដោយនិយាយថា ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ គឺ «អាក្រក់ធ្ងន់ធ្ងរណាស់» និង «គ្រប់គ្រងដោយបុគ្គលទុច្ចរិតដែលចូលចិត្តផលិតកូកាអ៊ីន ហើយលក់វាទៅសហរដ្ឋអាមេរិក»។ 

នៅពេលត្រូវបានសួរថា តើអន្តរាគមន៍យោធាស្រដៀងគ្នានឹងវ៉េណេស៊ុយអេឡា ជិតកើតមាននៅប្រទេសកូឡុំប៊ីដែរ ឬទេ មេដឹកនាំទៅគណបក្សសាធារណរដ្ឋ បានឆ្លើយតបថា៖ «ខ្ញុំមិនប្រកែកឡើយ ចំពោះគំនិតនេះ»។ លោក Trump បានអះអាងដោយគ្មានភស្តុតាងថា៖ «អ្នកដឹងថាហេតុអ្វីទេ ព្រោះពួកគេសម្លាប់មនុស្សជាច្រើននាក់»។

យ៉ាងណាក្ដី លោក Petro បានច្រានចោលការចោទប្រកាន់នេះ ដោយបញ្ជាក់ថា «ឈ្មោះរបស់លោក មិនមាននៅក្នុងកំណត់ហេតុរបស់តុលាការទេ»។ លោក Petro បានលើកឡើងនៅលើវេទិកាបណ្ដាញសង្គម X ថា៖ «លម្មឈប់ប្រើពាក្យសម្ដីបង្កាច់បង្ខូចខ្ញុំទៅ លោក Trump។ នោះមិនមែនជាវិធីដែលអ្នកអាចគំរាមកំហែងបានឡើយ ចំពោះប្រធានាធិបតីអាមេរិកឡាទីនដែលកើតចេញពីការតស៊ូប្រដាប់អាវុធ និងដែលបន្ទាប់មកមកចេញពីការប្រយុទ្ធរបស់ប្រជាជនកូឡុំប៊ី ដើម្បីសន្តិភាព»។

លោក Petro បានរិះគន់ដោយឥតសំចៃ ចំពោះវិធានការយោធារបស់រដ្ឋបាល លោក Trump នៅក្នុងតំបន់ ហើយបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា បានចាប់ពង្រត់លោក Maduro ដោយគ្មានមូលដ្ឋានច្បាប់។ នៅក្នុងការបង្ហោះក្រោយមក នៅលើបណ្ដាញសង្គម X កាលពីថ្ងៃទី៤ ខែមករា លោក Petro បានបន្ថែមថា «មិត្តកុំបំផ្លាញគ្នា»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm