ចិន និងប៉ាគីស្ថាន បញ្ជាក់ទំនាក់ទំនងរឹងមាំ ខណៈអាមេរិកប្រឹងប្រែងពាក់ព័ន្ធជាមួយទីក្រុងអ៊ីស្លាម៉ាបាដស៊ីជម្រៅ

2026/01/06 01:20:31 am        62

ចិន និងប៉ាគីស្ថាន នៅថ្ងៃចន្ទ (ទី៥ ខែមករា ឆ្នាំ២០២៦) នេះ បានប្ដេជ្ញាពង្រឹងទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការ ដោយបញ្ជាក់ទៅកាន់គ្នាទៅវិញទៅមកនូវមិត្តភាពដ៏រឹងមាំខ្លាំងជាប្រវត្តិសាស្ត្ររបស់ប្រទេសទាំង២ ខណៈដែលសញ្ញានៃទំនាក់ទំនង រវាងទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងវ៉ាស៊ីនតោន មានកម្រិតកាន់តែខ្ពស់ឡើងៗ។

ប៉ាគីស្ថាន គឺជាដៃគូដ៏ជិតស្និទ្ធបំផុតមួយរបស់ចិន ដែលគាំទ្រទីក្រុងប៉េកាំងខាងការទូត ជុំវិញបញ្ហារសើបអន្តរជាតិជាច្រើន រាប់ចាប់ពីស្ថានភាពរបស់កោះតៃវ៉ាន់ រហូតដល់តំបន់ Xinjiang ទីបេ ហុងកុង និងសមុទ្រចិនខាងត្បូង។ ជាថ្នូរវិញ ទីក្រុងប៉េកាំងបានចាក់បញ្ចូលលុយរាប់ពាន់លានដុល្លារចូលទៅក្នុងប្រទេសអាស៊ីខាងត្បូងមួយ តាមរយៈច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ដែលជាគម្រោងលេចធ្លោមួយ ក្រោមគំនិតផ្តួចផ្តើមពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវរបស់ចិន។

ប៉ុន្តែការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធឥស្លាមម្តងហើយម្តងទៀត លើជនជាតិចិន ដែលធ្វើការនៅលើគម្រោង CPEC និងគម្រោងផ្សេងទៀត នៅប៉ាគីស្ថាន បានក្លាយជាប្រភពនៃភាពតានតឹងប៉ុន្មានឆ្នាំថ្មីៗនេះ។ ជាមួយគ្នានេះ ជាការបន្ថែមភាពស្មុគ្រស្មាញដល់ទំនាក់ទំនងចិន-ប៉ាគីស្ថាន ការប្រាស្រ័យទាក់ទង រវាងអាមេរិក និងប៉ាគីស្ថាន បានកាន់តែមានភាពកក់ក្ដៅ ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ត្រឡប់ទៅអង្គុយកៅអីសេតវិមាន មួយឆ្នាំមុន ហើយបានទទួលជោគជ័យផ្នែកការទូត នៅក្នុងតំបន់ដែលចិនចាត់ទុកថា ស្ថិតក្នុងរង្វង់នៃឥទ្ធិពលរបស់ខ្លួន។ លើសពីនោះទៀត ប៉ាគីស្ថានថែមទាំងបាននិយាយថា ខ្លួននឹងលើកឈ្មោះលោក Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ដោយសារការជួយដោះស្រាយជម្លោះដែលខ្លួនមានជាមួយឥណ្ឌា។

តែយ៉ាងណាក្ដី នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ នាថ្ងៃចន្ទ ប្រទេសចិន និងប៉ាគីស្ថាន បានលើកឡើងថា ភាគីទាំង២ នឹងបង្កើតកំណែ CPEC ដែលកាន់តែល្អប្រសើរ ផ្តោតលើកិច្ចសហប្រតិបត្តិការ លើវិស័យឧស្សាហកម្ម កសិកម្ម និងរ៉ែ ហើយបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ។ ភាគីទាំង២ ក៏បានអំពាវនាវឲ្យមាន «សកម្មភាពដែលអាចមើលឃើញ និងអាចផ្ទៀងផ្ទាត់បានបន្ថែមទៀត ដើម្បីកម្ទេច និងលុបបំបាត់រាល់អង្គការភេរវករ» ដែលឈរជើងនៅអាហ្វហ្គានីស្ថានដែលមានព្រំប្រទល់រួមទាំងជាមួយប៉ាគីស្ថាន និងចិន។ មិនមានព័ត៌មានលម្អិតត្រូវបានផ្តល់ឲ្យនោះទេ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm