ប្រសាសន៍សំខាន់ៗសម្ដេចតេជោ​ ហ៊ុន​ សែន​ ​ក្នុងពិធីសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន​ ត្បូងឃ្មុំ

2022/03/07 09:41:51 am        862

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួម​ជាមួយ​ការ​សម្ពោធព្រមគ្នា​នូវអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ។

ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័សសូមចុច Join Channel Telegram BTV News

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៖

- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើដីនៅខេត្តត្បូងឃ្មុំ ដែលមិនត្រឹមផ្តល់សេវាកម្មរក្សាសុខភាព និងព្យាបាលជំងឺ ដល់ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំនោះទេ វានឹងមានវិសាលភាពផ្តល់សេវាសុខាភិបាលដល់ពលរដ្ឋខេត្តព្រៃវែង ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីថែមទៀត។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គឺជាចំណងដៃ កើតចេញពីមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន ជូនដល់ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ និងមានវិសាលភាពគ្រប់ដណ្តប់ដល់ប្រជាពលរដ្ឋទូទាំងប្រទេសក៏ថាបាន។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានទទួលការយកចិត្តមទុកដាក់ខ្ពស់បំផុតពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសលោកប្រធានាធិបតីចិន ស៊ី ជិនពីង ដើម្បីធ្វើអោយកាន់តែល្អប្រសើរថែមទៀត ផ្នែកវិស័យសុខាភិបាលកម្ពុជា និងមិត្តភាពដ៏យូរអង្វែងបន្ថែមទៀតរវាងកម្ពុជា-ចិន។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពាក់កណ្តាលខែឧសភា រហូត​ដល់​ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២ សម្តេចមិនអាចចាកចេញពីប្រទេសបានទេ ដោយសារ​កម្ពុជា​ត្រូវរៀប​ចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹង​ឈានចូល​មក​ដល់​នាពេលឆាប់ៗខាងមុខនេះ។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេច​សូម​ទទួល​យក​ការ​រិះគន់​ពាក់ព័ន្ធ​វិស័យ​សុខាភិបាល​កម្ពុជា​នៅ​ទន់ខ្សោយ សម្ភារៈបរិក្ខាពេទ្យមិនសូវទនើប តែកម្ពុជា​មាន​ឆន្ទៈ​ធ្វើ​ឲ្យ​​ប្រសើរ​ឡើង​ជា​លំដាប់​ នូវវិស័យសុខុមាលភាពដ៏សំខាន់មួយនោះ និងពង្រឹង​ឆន្ទៈ​ក្រុម​គ្រូពេទ្យ​ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ ព្រមទាំងឆន្ទៈនយោបាយ ដែលដាក់ចេញ​ចំពោះវិស័យមួយនេះ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាលំបាក លើសពីការលំបាកពីអតីតកាល ជាពិសេសវិស័យសុខាភិបាល និងការតភ្ជាប់ ហើយអ្វីដែលយើងត្រូវប្រឹងប្រែងនាពេលនេះ គឺការពង្រឹងឆន្ទៈ នៃដំណោះស្រាយជនបទ ជូនប្រជាពលរដ្ឋ។

-សម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅឆ្នាំ១៩៩៨ ពលរដ្ឋសង្ឃឹមរស់ត្រឹមអាយុជាង ៥០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែឥឡូវសង្ឃឹមរស់ដល់ជាង ៧០ឆ្នាំ ឬ​រហូត​ដល់​ជាង ៩០ឆ្នាំ ដោយសារកត្តាសុខសន្តិភាព និងការអភិវឌ្ឍឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្រុមមគ្រូពេទ្យត្រូវមានក្រមសីលធម៌ និងវិជ្ជាជីវៈ ទោះកម្ពុជាខ្វះខាតថ្នាំ ឬខ្វះខាតឧបករណ៍បច្ចេកទេសបរិក្ខាទំនើបៗ ក៏អ្នកជំងឺសប្បាយចិត្តដែរ ព្រោះមានការយកចិត្តទុកដាក់ថែទាំពីគ្រូពេទ្យ។

- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទោះជាអូមីក្រុងមិនធ្ងន់ធ្ងរ​បណ្តាលឲ្យ​ស្លាប់ក៏ពិតមែន តែជំងឺនេះបណ្តាលឲ្យមានហានិភ័យសុខភាពនៅក្រោយក៏ថាបាន។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ គឺជាសេដ្ឋកិច្ច ព្រោះ​បើគ្មាន​ការចាក់វ៉ាក់សាំងទេ កម្ពុជាមិនអាចដំណើរការបើកប្រទេសឡើងវិញបានឡើយ ហើយកម្ពុជា​ក៏មិនអាច​អនុញ្ញាតឲ្យ​មានការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែល​នឹងឈាន​ចូលមក​ដល់នាពេលឆាប់ៗខាងមុខនេះបានដែរ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ជាក់បន្ថែមថា កម្ពុជាមិនគាំទ្រសកម្មភាពបំបែករដ្ឋ, មិនគាំទ្រប្រើប្រាស់កម្លាំង ដើម្បីដោះស្រាយបញ្ហា និងគាំទ្រឲ្យភាគីជម្លោះចូលតុចរចាគ្នា ដើម្បី​ឈាន​ទៅរកបទឈប់បាញ់ និងសន្តិភាព។

- សម្ដេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ទោះកម្ពុជាខ្វះវ៉ាក់សាំង ប៉ុន្តែមិនចាក់វ៉ាក់សាំងហួសកាលបរិច្ឆេទដល់ពលរដ្ឋនោះទេ ហើយកម្ពុជាក៏មិនមែន​កន្លែង​ចោលវ៉ាក់សាំងហួសដឺលេនោះដែរ ។

- សម្តេចតេជោ ហ៊ុន សែន នៅតែប្រកាសដល់ភាគីជម្លោះរុស្ស៊ី និងអ៊ុយក្រែន ឲ្យមាន​បទឈប់បាញ់នៅនឹងកន្លែង ដោយសម្តេចបញ្ជាក់ថា រុស្ស៊ីមិនអាចយកឈ្នះអ៊ុយក្រែនបានឡើយ ហើយកងទ័ពរុស្ស៊ី ក៏មិនអាចសម្លាប់កងទ័ពអ៊ុយក្រែនឲ្យអស់ពីទឹកដីនោះដែរ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសកុំឲ្យ​ប្រជាពលរដ្ឋខ្មែរធ្វើសកម្មភាពជ្រុសហួស រហូត​សុំទៅធ្វើ​ទ័ពជួយអ៊ុយក្រែន ដូចប្រជាជននៃបណ្តាប្រទេសមួយចំនួន ដោយសម្តេចបញ្ជាក់ថា សកម្មភាព​ទាំងនោះ មិនខុសពីយក​សាំងទៅដាក់លើភ្លើងនោះទេ ហើយរដ្ឋធម្មនុញ្ញកម្ពុជា ក៏មិនអនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាពបែបនោះឡើយ លើកលែង​ក្នុងក្របខណ្ឌ​រក្សាសន្តិភាព​ក្រោមឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា តម្រូវការជាអាទិភាពកំពូល ក្នុងប្រទេស​អ៊ុយក្រែន​នាពេលនេះគឺ សន្តិភាព។ បើគ្មានសន្តិភាពទេ កុំនិយាយដល់សិទ្ធិមនុស្ស សិទ្ធិរស់រានមានជីវិត និង​លទ្ធិប្រជាធិបតេយ្យអោយសោះ។ សិទ្ធិមនុស្ស សិទ្ធិរស់រានមានជវិត និងលទ្ធិប្រជាធិបតេយ្យ មិនមាន​ក្រោមបរិយាកាសប្រទេសកើតសង្គ្រាម ក្រោមគ្រាប់បែក ឬគ្រាប់ផ្លោងនោះទេ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យប្រជាពលរដ្ឋកម្ពុជារក្សាឲ្យ​បាននូវសុខសន្តិភាព ស្ថិរភាព​នយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ បើកម្ពុជារក្សាបាន នោះកម្ពុជា​នឹងធ្វើ​ដំណើរ​ទៅមុខ​ប្រកប​ដោយវឌ្ឍនភាព​ខ្ពស់ជាលំដាប់។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅពេលនេះមានអភិបាលខេត្តចំនួន៣ខេត្តហើយ ដែលកើតជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ក្នុងនោះមានអភិបាលខេត្តកំពង់ចាម ,កំពង់ស្ពឺ និងកំពត ហើយ​សម្តេចក៏បានអំពាវនាវកុំឲ្យ​មានទស្សនៈបែបលេងសើចថា “បើមិនកើតកូវីដ មិនទាន់សម័យ”។

 

សង្កថាសម្តេចចប់នៅវេលាម៉ោង៩ និង២៦នាទី

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm