រូបភាពបង្ហាញថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ត្រូវបានផ្ទេរចេញពីកន្លែងឃុំខ្លួន មុនពេលបង្ហាញខ្លួន នៅតុលាការ ក្នុងទីក្រុង New York។
ក្នុងរូបភាពនោះ លោក Maduro ដោយមានជាប់ខ្នោះដៃ និងត្រូវបានអមដោយមន្ត្រីប្រដាប់អាវុធ ត្រូវបានគេឃើញជាមួយភរិយារបស់លោក លោកស្រី Cilia Flores។ អ្នកទាំង២ ត្រូវបានចាប់ខ្លួននៅបរិវេណអគារលំនៅឋាន ក្នុងទីក្រុង Caracas កាលពីថ្ងៃសៅរ៍ ហើយបាននាំខ្លួនទៅកាន់សហរដ្ឋអាមេរិក ដែលជាផ្នែកនៃប្រតិបត្តិការកងកម្លាំងពិសេសដ៏ធំមួយ៕