រថយន្តធុនធំទាំងអស់បើមិនរាងចាល នៅតែបន្តល្មើសបើកចូលរាជធានីភ្នំពេញក្នុងម៉ោងហាមឃាត់ កម្លាំងសមត្ថកិច្ចនឹងអនុវត្តវិធានការច្បាប់ជាធរមាន

2026/01/06 03:26:48 am        247

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦នេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ បានចុះអនុវត្តច្បាប់ តាមរយៈការចាប់ឃាត់រថយន្តក្រឡុកស៊ីម៉ង់ និងរថយន្តដឹកដែកធុនធំទាំងឡាយ ដែលបានធ្វើចរាចរណ៍ក្នុងចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងម៉ោងហាមឃាត់ ពោលមុនម៉ោង២១យប់។ 

ការចាប់ឃាត់នេះ គឺដើម្បីធ្វើការអប់រំជាលើកទី១ប៉ុណ្ណោះ ដោយពុំមានការផាកពិន័យនោះឡើយ ប៉ុន្តែក្នុងករណីម្ចាស់យាន្តមិនរាងចាល និងមិនគោរពកិច្ចសន្យា ហើយនៅតែបន្តល្មើសធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញក្នុងម៉ោងហាមឃាត់ជាលើកទី២ម្តងទៀត នោះសមត្ថកិច្ចនឹងអនុវត្តតាមផ្លូវច្បាប់ជាធរមាន ។ 

គួរបញ្ជាក់ថា ៖ រថយន្តធុនធំដែលត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់យកមកធ្វើកិច្ចសន្យាអប់រំទាំងអស់ គឺសុទ្ធតែបានចរាចរណ៍ចូលក្នុងរាជធានីភ្នំពេញ ដោយមិនគោរពតាមបំរាមហាមឃាត់របស់រដ្ឋបាលរាជធានីភ្នំពេញ បើទោះបីជាកន្លងទៅ កម្លាំងសមត្ថកិច្ចបានចុះរឹតបន្តឹងច្បាប់នៅតាមព្រំប្រទល់រាជធានីជាប់ខេត្តនានា តាមរយៈការហាមឃាត់រាល់រថយន្តធុនធំទាំងឡាយ ឲ្យពង្រាងទិសដៅចរាចរណ៍បកត្រឡប់ទៅវិញ ក្នុងម៉ោងដែលមិនមានការអនុញ្ញាតឲ្យមានការចរាចរណ៍ចូល ក៏ដោយ ។ 

គួររំលឹកថា ៖ កម្លាំងសមត្ថកិច្ចផែនចរាចរណ៍រាជធានីភ្នំពេញ ក្រោមបទបញ្ជា និងគោលការណ៍ដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការការចុះរឹតបន្តឹងច្បាប់តាមរយៈការផ្សព្វផ្សាយអប់រំពលរដ្ឋដែលល្មើសច្បាប់ ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥មកម្លេះ ដោយពុំមានការផាកពិន័យជាប្រាក់នោះឡើយ ដើម្បីឲ្យពលរដ្ឋអ្នកដំណើរចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ក្នុងគោលដៅរក្សាសុខសុវត្ថិភាពលើដងផ្លូវសាធារណៈ , រក្សាទ្រព្យសម្បត្តិ និងការពារអាយុជីវិត ទាំងអស់គ្នា ៕ លីហេង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm