ក្រុមហ៊ុន​បណ្ដាញ​សង្គម TikTok និង​ក្រុមហ៊ុន​ផលិតភាព​យន្ត Netflix ផ្អាក​សេវាកម្ម​របស់​ខ្លួន​នៅ​រុស្ស៊ី

2022/03/07 04:48:31 pm        526

រុស្ស៊ី៖ App កម្មវិធី​របស់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម TikTok បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា ច្បាប់ប្រឆាំងព័ត៌មាន​ក្លែងក្លាយថ្មី​មួយ​កំពុង​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន TikTok ជាហេតុ​ផល​ដែល​ខ្លួន​បាន​ផ្អាក​មាតិកា​ថ្មី និង​សមត្ថភាព​ផ្សាយ​ផ្ទាល់​នៅលើ​កម្មវិធី​របស់ខ្លួន​ក្នុងប្រទេស​រុស្ស៊ី​។​

​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម TikTok បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា នៅក្នុង​ករណី​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​របស់​ប្រទេស​រុស្ស៊ី យើង​គ្មាន​ជម្រើស​ក្រៅតែពី​ការផ្អាក​ការ​ផ្សាយ​ផ្ទាល់​លើ​កម្មវិធី​របស់ខ្លួន និង​មាតិការ​ថ្មីចំពោះ​ការផ្ដល់​សេវាកម្ម​ផ្នែក​វីដេអូនៅក្នុង​ប្រទេស​រុស្ស៊ី ខណៈដែល​យើង​ពិនិត្យឡើងវិញ​ពី​ផលប៉ះពាល់​លើ​សុវត្ថិភាព​របស់​ច្បាប់​នេះ​។ ​ក្រុមហ៊ុន​នេះបាន​បន្ថែមថា ការផ្ដល់​សេវាកម្ម​កម្ម​វិធី app ផ្ញើ​សារ​របស់​យើងនឹងមិន​ត្រូវបាន​ប៉ះពាល​ឡើយ​។ យើង​នឹង​បន្ត​វាយតម្លៃ​ពី​កាលៈទេសៈ​ទាំងឡាយ​នៅក្នុង​ប្រទេស​រុស្ស៊ី​ ដើម្បី​កំណត់ថា​នៅពេល​ណា​យើង​អាច​បន្ត​ពេញលេញ​ នូវ​សេវាកម្ម​របស់​យើង​ប្រកបដោយ​សុវត្ថិ​ភាពជា​ចំនុច​អាទិភាព​ មុនគេ​បំផុត​របស់​យើង​។

​ចំណែក​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត​របស់​អាមេរិក Netflix វិញ​បាន​ផ្អាក​សេវាកម្ម​របស់ខ្លួន​ក្នុងប្រទេស​រុស្ស៊ី ដើម្បី​តវ៉ា​ប្រឆាំង​ទៅនឹង​ការឈ្លានពាន​ទ្រង់ទ្រាយ​របស់​ប្រទេស​នេះ​លើ​អ៊ុយ​ក្រែ​ន​។​ ​កាលពីដើម​សប្ដាហ៍​នេះ សេវាកម្ម​ផ្សាយ​ផ្ទាល់​លើ​ app​ កម្មវិធី​តាម ​Online របស់ខ្លួនបានប្រកាសថា​ ខ្លួន​នឹង​ផ្អាក​រាល់​គម្រោង និង​ដំណើរការ​នាពេល​អនាគត​ទាំង​អស់ពី​រុស្ស៊ី ជាការ​ចូលរួម​ជាមួយ​បណ្ដាល​ក្រុមហ៊ុន​នានា​កាន់តែច្រើន ដែល​បាន​កាត់ផ្ដាច់​ទំនាក់ទំនង​ជាមួយ​ប្រទេស​រុស្ស៊ី។ ​ក្រុមហ៊ុន Netflix ធ្លាប់មាន​ស្នាដៃ​ដំបូង​ចំនួន ៤ នៅក្នុង​ការងារ​របស់​ខ្លួន​នៅ​ប្រទេស​រុស្ស៊ី រួមទាំង​រឿង​ភាគ​បែប​ឧក្រិដ្ឋកម្ម​ដែល​ដឹកនាំ​ដោយ​លោក Dasha Zhuk ដែល​កំពុង​ថត​នៅឡើយ ហើយ​ត្រូវបាន​ផ្អាក​តាំងពី​ពេល​នោះមក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm