ទីភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៦,២ រ៉ិចទ័រ បានវាយប្រហារតំបន់ Chugoku ភាគខាងលិចនៃប្រទេសជប៉ុន នៅក្នុងថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦នេះ ហើយតាមពីក្រោយដោយការរញ្ជួយដីតូចៗជាបន្តបន្ទាប់ទៀត។
ទីភ្នាក់ងារនេះបាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីលើកដំបូង គឺនៅភាគខាងកើតនៃខេត្ត Shimane ដោយបន្ថែមថា មិនមានគ្រោះថ្នាក់នៃរលកយក្សស៊ូណាមិទេ៕
