កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ជួបភាពតានតឹង ជុំវិញអន្តរាគមន៍អាមេរិក នៅវ៉េណេស៊ុយអេឡា

2026/01/06 05:14:06 pm        166

ទិដ្ឋភាពក្នុងអង្គប្រជុំរបស់អង្គការសហប្រជាជាតិ (UN) នៅសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (៥ មករា) បានពោរពេញទៅដោយភាពតានតឹង ដោយទាំងសម្ព័ន្ធមិត្ត និងសត្រូវរបស់ទីក្រុងវ៉ាស៊ីនតោន បានប្រើប្រាស់កិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីសម្តែងការជំទាស់ចំពោះប្រតិបត្តិការយោធានៅវ៉េណេស៊ុយអេឡា ដែលបានចាប់ខ្លួនមេដឹកនាំ លោក Nicolás Maduro ខណៈដែលអាមេរិក បាននិយាយការពារសកម្មភាពរបស់ខ្លួន។

នៅចំពោះមុខស្ថាប័នដ៏មានអំណាចបំផុតរបស់ UN ប្រទេសនានាបានរិះគន់អន្តរាគមន៍របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ និងវោហាសាស្រ្តផ្សេងទៀតដែលបង្ហាញពីលទ្ធភាពពង្រីកសកម្មភាពយោធាទៅប្រទេសដទៃដូចជាកូឡុំប៊ី និងម៉ិកស៊ិក ជុំវិញការចោទប្រកាន់គ្រឿងញៀន។

ខណៈដែលប្រធានាធិបតីបារាំង Emmanuel Macron ថ្មីៗនេះ បានគាំទ្រការចាប់ខ្លួននោះ តំណាង UN របស់ប្រទេសនេះ បែរជាបានរិះគន់ខ្លាំងជាងគេក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ ដោយហៅសកម្មភាពនោះថា បំផ្លាញ «មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ»។ ឯកអគ្គរដ្ឋទូតរុស្ស៊ី វិញបានរិះគន់ថា អាមេរិក កំពុងតាំងខ្លួនឯងថាជា "ចៅក្រមតុលាការកំពូល"។ ក្រៅប្រទេសសមាជិក អគ្គលេខាធិការអង្គការសហប្រជាជាតិផ្ទាល់គឺលោក Antonio Guterres ក៏បានសម្ដែងក្ដីបារម្ភយ៉ាងខ្លាំងថា ច្បាប់អន្តរជាតិមិនត្រូវបានគោរព ទាក់ទងនឹងសកម្មភាពយោធាថ្ងៃទី៣ ខែមករានោះ។

យ៉ាងណាមិញ លោក Mike Waltz បេសកជនសហរដ្ឋអាមេរិក បានការពារប្រតិបត្តិការនៅវ៉េណេស៊ុយអេឡា ថាជាប្រតិបត្តិការអនុវត្តច្បាប់យ៉ាងយុត្តធម៌បំផុត និងជា «ប្រតិបត្តិការវះកាត់» ដោយបានរិះគន់ខ្លាំងៗបកទៅវិញ លើក្រុមប្រឹក្សាដែលមានសមាជិក ១៥រូបនេះ ចំពោះការមិនពេញចិត្តលើការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡារូបនោះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        17
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        36
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm