បណ្តាប្រទេសនៅអឺរ៉ុប គាំទ្រដាណឺម៉ាក បន្ទាប់ពីសុន្ទរកថារបស់លោកTrump លើដែនដី Greenland

2026/01/06 06:26:26 pm        147

បណ្តាប្រទេសនៅអឺរ៉ុប កាលពីថ្ងៃចន្ទបានផ្តល់ការគាំទ្រដល់ប្រទេសដាណឺម៉ាក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអះអាងម្តងទៀតថា សហរដ្ឋអាមេរិកត្រូវការដែនដី Greenland ដែលបច្ចុប្បន្នគ្រប់គ្រងដោយប្រទេសដាណឺម៉ាក។

នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកកាលពីថ្ងៃចន្ទ ប្រធានាធិបតីប្រទេសហ្វាំងឡង់ លោក Alexander Stubb បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសលោកចំពោះដែនដី Greenland និងប្រទេសដាណឺម៉ាក ដោយបញ្ជាក់ថា «គ្មាននរណាម្នាក់សម្រេចសម្រាប់ដែនដី Greenland និងប្រទេសដាណឺម៉ាកទេ ក្រៅពីដែនដី Greenland និងប្រទេសដាណឺម៉ាកខ្លួនឯង។ មិត្តភ័ក្តិអឺរ៉ុបខាងជើងរបស់យើងគឺប្រទេសដាណឺម៉ាក មានការគាំទ្រយ៉ាងពេញទំហឹងពីយើង»។

កាលពីថ្ងៃចន្ទនោះដែរ នាយករដ្ឋមន្ត្រីន័រវេស លោក Jonas Gahr Store បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា «ដែនដី Greenland គឺជាផ្នែកសំខាន់មួយរបស់ដាណឺម៉ាក។ ប្រទេសន័រវេស មានសាមគ្គីភាពយ៉ាងពេញលេញជាមួយប្រទេសដាណឺម៉ាក»។ នៅពេលត្រូវបានសួរអំពីប្រតិកម្មរបស់ប្រទេសបារាំង អ្នកនាំពាក្យក្រសួងការបរទេសលោក Pascal Confavreux បាននិយាយនៅក្នុងបទសម្ភាសន៍មួយថាដែនដី Greenland ជាកម្មសិទ្ធិរបស់ប្រជាជន Greenland និងប្រទេសដាណឺម៉ាក ហើយវាអាស្រ័យលើពួកគេក្នុងការកំណត់អនាគតរបស់ខ្លួន។

លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យជាមួយប្រព័ន្ធផ្សព្វផ្សាយ The Atlantic ថាសហរដ្ឋអាមេរិក «ពិតជា» ត្រូវការដែនដី Greenland។ ក្នុងការឆ្លើយតប នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក គ្មានសិទ្ធិបញ្ចូលជាឧបសម្ព័ន្ធដែនដី Greenland ទៅក្នុងទឹកដីរបស់ខ្លួនទេ ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនឈប់គំរាមកំហែងប្រឆាំងនឹងសម្ព័ន្ធមិត្តជិតស្និទ្ធ និងប្រជាជនដែនដី Greenland។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm