មន្ដ្រី​ជាន់ខ្ពស់​កីឡា​ប៉េតង់​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការប្រកួត​ជើងឯក​ជាតិ​

2022/03/07 05:22:40 pm        98

​​ប៉េតង់៖ ឯកឧត្តម សុខ សប្បាយ​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជាបាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​សម្រេចបានរ​បស់​កីឡាករ​-​កីឡាការិនីក្នុងការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២១ បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ​រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២២។​

​ឯកឧត្តម​បាន​ថ្លែង​ក្នុង​ពិធី​បិទ​ការប្រកួត​ថា ក្រោយ​ឆ្លងកាត់​ការប្រកួត​ចម្រាញ់រ​កជើង​ខ្លាំង​ប្រចាំ​តំបន់​ទាំង ៥ មក​ប្រកួត​ផ្ដាច់ព្រ័ត្រ​ក្នុង​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ សហព័ន្ធ​សង្កេតឃើញ​មានការ​កើនឡើង​នូវ​គុណ​ផល បច្ចេកទេស វិន័យ និង​ឆន្ទៈ ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការអភិវឌ្ឍ​នៃ​វិស័យ​កីឡា​ប៉េតង់​ទូទាំងប្រទេស ទោះបី​ស្ថិតក្នុង​បរិបទ​កូ​វីដ​-១៩ ក៏​ដោយ​។​ ​តាមរយៈ​នេះ អគ្គលេខាធិការ​សហព័ន្ធ​ដដែលបាន​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​គ្រប់រូប ទាំង​អ្នក​ដណ្ដើមបាន​ជ័យលាភី និង​មិន​ទទួលបាន​ជ័យលាភីត្រូវខិតខំ​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែម ដើម្បី​ដុស​ខាត់​សមត្ថភាព​ឲ្យ​កាន់តែ​ខ្លាំងក្លា ដើម្បី​មានឱកាស​ប្រកួតប្រជែង​ដណ្ដើម​ជ័យលាភី​នា​ថ្ងៃ​អនាគត ហើយ​មានឱកាស​ប្រកួត​តំណាង​ជាតិ និង​ដណ្ដើម​មេដាយ​លើ​ឆាក​អន្ដរជាតិ​ជូន​ជាតិ​ផងដែរ។​

​សូមបញ្ជាក់ថា ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២១ បាន​ចម្រាញ់​កីឡាករ​-​កីឡាការិនី​ឆ្នើមៗ​លេខ​១ និង​លេខ​២ មកពី​ការប្រកួត​តាម​តំបន់​ទាំង ៥ សរុប​ចំនួន ១៨៩​នាក់ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ជើងឯក​ថ្នាក់ជាតិលើ ៦​វិញ្ញាសា ដែល​ពិធី​បើក​ការប្រកួត​បានធ្វើ​ឡើង​នៅ​ទីលាន នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា មុន​ពិ​ធិ​បិទ​ការប្រកួត​ផ្លូវការនៅ​ទីលាន​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញកាលពី​ម្សិលមិញ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm