ប្រមុខមន្ទីរបញ្ចកោណ៖ កងទ័ពអាមេរិកជិត ២០០នាក់ បានចូលរួមក្នុងប្រតិបត្តិការចាប់ខ្លួនលោក Maduro

2026/01/06 07:11:00 pm        122

លោក Pete Hegseth ប្រធានមន្ទីរបញ្ចកោណរបស់ទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃចន្ទ (៥ មករា) ថា បុគ្គលិកយោធារបស់សហរដ្ឋអាមេរិកជិត ២០០នាក់ បានចូលទៅក្នុងរដ្ឋធានីការ៉ាកាស នៃប្រទេសវ៉េណេស៊ុយអេឡា ក្នុងផ្នែកមួយនៃប្រតិបត្តិការចាប់ខ្លួនមេដឹកនាំរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ គឺលោក Nicolas Maduro កាលពីចុងសប្ដាហ៍កន្លងទៅ។

គួរឱ្យដឹងថា កងកម្លាំងអាមេរិក បានចាប់ខ្លួនលោក Maduro និងភរិយារបស់លោគ កាលពីថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦ ដោយបញ្ចប់ការគ្រប់គ្រងរយៈពេល ១២ឆ្នាំដោយមេដឹកនាំឆ្វេងនិយមរូបនេះ ដែលទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ពីបទដឹកនាំក្រុមជួញដូរគ្រឿងញៀន និងត្រូវបានកំណត់គោលដៅ ដោយប្រាក់រង្វាន់ចាប់ខ្លួនចំនួន ៥០លានដុល្លារអាមេរិក។

ក្នុងសុន្ទរកថាមួយទៅកាន់បុគ្គលិកសាងសង់នាវាអាមេរិក នៅរដ្ឋ Virginia លោករដ្ឋមន្រ្តីការពារជាតិ Hegseth បាននិយាយថា «ជនជាតិអាមេរិកដ៏អស្ចារ្យបំផុតជិត ២០០នាក់ បានចូលទៅក្នុងទីក្រុងការ៉ាកាស… ហើយបានចាប់ខ្លួនបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌ ដែលតុលាការអាមេរិកចង់បាន ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ ដោយពុំមានជនជាតិអាមេរិកណាម្នាក់ត្រូវបានសម្លាប់ឡើយ»។

នេះជាលើកដំបូងហើយ ដែលមន្ត្រីអាមេរិកម្នាក់បានផ្តល់តួលេខសម្រាប់កងកម្លាំងអាមេរិក ដែលបានហោះចូលទៅប្រតិបត្តិការក្នុងទីក្រុងការ៉ាកាស តាមរយៈឧទ្ធម្ភាគចក្រ ជាផ្នែកមួយនៃប្រតិបត្តិការដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ដែលក៏ពាក់ព័ន្ធនឹងយន្តហោះយោធាជាង ១៥០គ្រឿង ក្នុងតួនាទីផ្សេងៗគ្នា រួមទាំងការវាយប្រហារលើប្រព័ន្ធការពារជាតិវ៉េណេស៊ុយអេឡា ផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        17
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        36
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm