យោងតាមអត្ថបទនៃក្រឹត្យមួយ ដែលបានចេញផ្សាយនៅថ្ងៃចន្ទ (៥ មករា) បានឱ្យដឹងថា គ្រាអាសន្នត្រូវបានដាក់ចេញដោយរដ្ឋាភិបាលវ៉េណេស៊ុយអេឡា ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក ដែលបានបណ្តេញប្រធានាធិបតី Nicolas Maduro ចេញពីតំណែង ហើយក្រឹត្យនេះបានបញ្ជាឱ្យនគរបាល "ចាប់ផ្តើមការស្វែងរកទូទាំងប្រទេស និងចាប់ខ្លួនជាបន្ទាន់នូវមនុស្សគ្រប់គ្នា" ដែលពាក់ព័ន្ធនឹងការលើកតម្កើង ឬការគាំទ្រ ចំពោះការវាយប្រហារប្រដាប់អាវុធដោយសហរដ្ឋអាមេរិក"។

គួរឱ្យដឹងថា ក្រឹត្យគ្រាអាសន្នមួយនេះបានចូលជាធរមានចាប់តាំងពីថ្ងៃសៅរ៍ ទី៣ ខែមករា មកម៉្លេះ ប៉ុន្តែត្រូវបានបោះពុម្ពផ្សាយពេញលេញនៅថ្ងៃចន្ទសប្ដាហ៍នេះ។
គួរឱ្យដឹងថា កងកម្លាំងពិសេសអាមេរិក បានវាយឆ្មក់ទីក្រុងការ៉ាកាស នាថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ដោយចាប់ខ្លួនលោក Maduro និងភរិយាលោក គឺលោកស្រី Cilia Flores រួចបញ្ចូនអ្នកទាំងពីរតាមយន្តហោះទៅកាន់ទីក្រុងញូវយ៉ក និងដាក់ពន្ធនាគារ។ ឥស្សរជនវ៉េណេស៊ុយអេឡាទាំងពីររូបនេះបានផ្ដល់ចម្លើយពីភាពគ្មានទោសកាលពីថ្ងៃចន្ទ ខណៈលោក Maduro បានអះអាងថា លោកត្រូវបានគេ «ចាប់ជំរិត»៕

