ព្រិលធ្លាក់ខ្លាំង បានរំខានចរាចរណ៍ស្ទើរគ្រប់ទីកន្លែងនៅប្រទេសអឺរ៉ុបមួយចំនួន

2026/01/06 08:24:13 pm        145

ព្រិលធ្លាក់យ៉ាងក្រាស់ឃ្មឹកក្នុងរដូវរងា បានរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវដែកនៅប្រទេសអឺរ៉ុបជាច្រើន រួមទាំងបារាំង និងហូឡង់ កាលពីថ្ងៃចន្ទ និងបន្តចូលដល់ថ្ងៃអង្គារ (៦ មករា) នេះ ខណៈជើងហោះហើររាប់រយជើងត្រូវលុបចោល ក្នុងរដ្ឋធានីប្រទេសទាំងពីរ ដោយរថភ្លើងជុំវិញទីក្រុងអាំស្ទែរដាំ បានឈប់ដំណើរការ ចំណែកសេវាកម្មរថយន្តក្រុងនៅប៉ារីស ត្រូវបានផ្អាក។  

អាកាសយានដ្ឋានអាំស្ទែរដាំ Schiphol ដែលជាមជ្ឈមណ្ឌលមមាញឹកបំផុតមួយរបស់អឺរ៉ុប បានលុបចោលជើងហោះហើរប្រហែល ៧០០ជើង កាលពីថ្ងៃចន្ទ។ នៅថ្ងៃអង្គារនេះ ព្រិលនិងទឹកកកបានបន្តរំខានចរាចរណ៍នៅហូឡង់ ដែលធ្វើឱ្យរថភ្លើងទាំងអស់នៅតែបន្តផ្អាក និងបង្ខំឱ្យលុបចោលជើងហោះហើររាប់រយជើងបន្ថែមទៀត។ ក្រុមហ៊ុនផ្លូវដែកហូឡង់ NS និយាយថា ពុំមានរថភ្លើងណាមួយអាចដំណើរការបានទេសម្រាប់ពេលនេះ ដោយសារបញ្ហាមកពីព្រិល និងសីតុណ្ហភាពក្រោមសូន្យ។

ទន្ទឹមនឹងនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់បារាំង កាលពីថ្ងៃចន្ទ បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍កាត់បន្ថយការហោះឡើង និងចុះចតនៅអាកាសយានដ្ឋានធំៗមួយចំនួនដើម្បីសុវត្ថិភាព នេះបើយោងតាមប្រតិបត្តិករហោះហើរទីក្រុងប៉ារីស។

សំណុំទឹកកក និងព្រិលក៏បានបណ្តាលឱ្យមានការពន្យារពេល និងគ្រោះថ្នាក់ជាច្រើនទៀតលើដងផ្លូវ ទោះបីជាអាជ្ញាធរបានណែនាំប្រជាជនឱ្យស្នាក់នៅផ្ទះឱ្យច្រើនដែលអាចធ្វើទៅបានក៏ដោយ។ ការពន្យារពេល និងការរំខានបន្ថែមទៀតនៅតំបន់អឺរ៉ុប ត្រូវបានគេរំពឹងទុកនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដោយសារតែអាកាសធាតុរដូវរងាដែលកំពុងបន្ត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        113
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm