ចំបាប់ដាក់គោលដៅស្វែងរកមេដាយអូឡាំពិក បន្ទាប់ពីធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១

2026/01/06 03:09:32 pm        196

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បាន​បង្ហើប​គោល​ដៅ​ឆ្ពោះ​ទៅ​រក​មេដាយ​កម្រិតអូឡាំពិក នាឆ្នាំ២០៣៦ និងឆ្នាំ២០៤០ បន្ទាប់ពីការសម្រួចធនធានកីឡាករ-កីឡាការិនី​វ័យក្មេង សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោយ​ដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅ​សាលា​ដំបូល​ទូក នៃពហុកីឡដ្ឋានជាតិ(អូឡាំពិក)។

លោក ខេស៊ី បាណេត បានវាយតម្លៃខ្ពស់ ចំពោះដំណើរការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ដែល​មាន​កំណើន​ក្លិប និងកីឡាករ-កីឡាការិនីចូលរួមច្រើនជាងមុន ពិសេសថ្នាលយុវជនវ័យក្មេង ដែល​ស្រប​តាម​គោលដៅរបស់សហព័ន្ធ កំពុងផ្ដោតយកចិត្តទុកដាក់ សម្រាប់​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​យុវជន​អាស៊ី នាឆ្នាំ២០៣១ និងទិសដៅរយៈពេលវែង គឺដំណើរឆ្ពោះទៅរកមេដាយអូឡាំពិក នា​ឆ្នាំ​២០៣៦ និងឆ្នាំ២០៤០។

បន្ថែមលើគោលដៅនេះ ក៏ជាបន្ដផ្សព្វផ្សាយ អភិវឌ្ឍន៍ និងថែរក្សានូវកីឡាចំបាប់ ដែល​ជា​ប្រភេទ​កីឡា​ប្រពៃណី​ជាតិខ្មែរនេះផងដែរ។

សូមបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលទើប​រៀបចំ​នា​ដើម​ឆ្នាំ​ថ្មី​នេះ មានកីឡាករ-កីឡាការិនីចូលរួមសរុប ១១១នាក់ មកពី ១៤ សមាគម/ក្លិប ។ ឆ្លង​កាត់​ការ​ប្រកួតលើ ១២វិញ្ញាសា ជាលទ្ធផលគឺក្រសួងមហាផ្ទៃ ដណ្ដើមបាន​មេដាយ​ច្រើន​ជាង​គេ​សរុប ១៩គ្រឿង (មាស ៦ ប្រាក់ ៤ និងសំរឹទ្ធ ៩)។ កងយោធពលខេមរភូមិន្ទ ឈរលេខ២ ឈ្នះ​មេ​ដាយសរុប ៩គ្រឿង (មាស១ ប្រាក់៥ និងសំរឹទ្ធ៣), ខេត្តត្បូងឃ្មុំ ឈរលេខ៣ ឈ្នះ​មេដាយ​សរុប​ ៤គ្រឿង(មាស ១ ប្រាក់ ១ និងសំរឹទ្ធ ២), ក្លិបឃ្លាំងមឿងខេត្តពោធិ៍សាត់ ឈរលេខ៤ ឈ្នះ​មេ​ដាយមាស ១ និងប្រាក់ ១, ក្លិបគិរីបារមីដំរីមានរិទ្ធ ឈរលេខ៥ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ គ្រាដែលក្លិបចំបាប់ខេត្តតាកែវ និងក្លិបចំបាប់បារមីមេទ័ពម៉ឺនឯក ឈ្នះមេដាយមាស ១​គ្រឿង​ដូចគ្នា​៕ អត្ថបទ លី ឈុនឡា




អត្ថបទដែលទាក់ទង

ជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ឆ្នាំ២០២៥ នឹងរៀបចំ ២ទីតាំងផ្សេងៗគ្នា អមមូលនិធិមនុស្សធម៌
2026/01/06 03:31:42 pm        1
ចំបាប់ដាក់គោលដៅស្វែងរកមេដាយអូឡាំពិក បន្ទាប់ពីធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១
2026/01/06 03:09:32 pm        1
កីឡាករ កីឡាការិនីខ្មែរ-បរទេសជាង ៤០០នាក់នឹងចូលរួមប្រកួតអាគ័រត្លុងភ្នំពេញអន្តរជាតិ និង​អាគ័ត្លុង​ជើងឯកប្រចាំសាលា ឆ្នាំ២០២៦
2026/01/06 02:52:22 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទឹកកខ្វក់នាំឲ្យកើតមានការរីករាលដាលឆ្លងជំងឺគ្រុនពោះវៀននៅទីក្រុងភាគខាងលិច Gandhinagar ប្រទេសឥណ្ឌា

2026/01/07 08:38:43 pm
​ការវាយប្រហារនៅតែបន្តរបស់អ៊ីស្រាអែលលើលីបង់ អាចរារាំងដល់ការរំសាយអាវុធរបស់ក្រុមហេសប៊ូឡា
2026/01/07 08:38:04 pm
​ឧបទ្ទេវហេតុប្រឆាំងមូស្លីមកើនឡើង ក្រោយការវាយប្រហារនៅឆ្នេរសមុទ្រ Bondi របស់អូស្រ្តាលី
2026/01/07 08:09:49 pm
​ពលរដ្ឋអ៊ុយក្រែននិយាយថា ការបញ្ចប់សង្រ្គាមអាស្រ័យលើលោក Putinមិនមែនវត្តមានទាហានអឺរ៉ុបនោះទេ
2026/01/07 08:09:20 pm
​កងទ័ពស៊ីរីប្រកាសថា ទីតាំងក្រុម SDF គឺជា «គោលដៅស្របច្បាប់» ដោយសារ «ការសម្លាប់រង្គាល»
2026/01/07 08:00:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/07 11:02:55 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/07 04:49:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/07 10:53:24 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/07 11:02:05 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am